អ៊ីរ៉ង់ប្រកាសថាអាចនឹងដោះលែងនាវាដឹកប្រេងអង់គ្លេសនាពេលឆាប់ៗខាងមុខ
| ព័ត៌មានអន្តរជាតិ
SHARE

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា នាវាដឹកប្រេងដោតទង់ជាតិអង់គ្លេស ដែលរឹបអូសបានដោយអ៊ីរ៉ង់ អាចត្រូវបានដោះលែង បន្ទាប់ពីកាញ្ចប់នីតិវិធីច្បាប់ប្រឆាំង នឹងនាវាដឹកប្រេងនេះ។

អ៊ីរ៉ង់ បានចាប់យកនាវាដឹកប្រេង របស់អង់គ្លេសនៅជិត Strait of Hormuz ពីបទរំលោភសមុទ្រ២សប្តាហ៍ បន្ទាប់ពីកងកម្លាំងអង់គ្លេស បានឃុំឃាំងនាវាដឹកប្រេងអ៊ីរ៉ង់មួយ នៅក្បែរហ្គីប្រាតា ដោយចោទប្រកាន់ថា បានដឹកប្រេងទៅកាន់ប្រទេសស៊ីរី ដោយរំលោភលើទណ្ឌកម្ម របស់សហគមន៍អឺរ៉ុប។

អ្នកនាំពាក្យក្រសួងការបរទេស លោក Abbas Mousavi បានប្រាប់ស្ថានីយទូរទស្សន៍ថា“ ខ្ញុំសង្ឃឹមថានីតិវិធីនឹងត្រូវបានបញ្ចប់ ក្នុងពេលឆាប់ៗនេះ ហើយនាវាដឹកប្រេងនេះ នឹងត្រូវដោះលែង”។

នាវាដឹកប្រេងអ៊ីរ៉ង់ ដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអង់គ្លេស ត្រូវបានដោះលែង ហើយអ៊ីរ៉ង់ក៏បានដោះលែងនាវិក៧នាក់ ក្នុងចំណោមសមាជិក២៣នាក់ នៃនាវាដឹកប្រេង ដែលមានទង់ជាតិអង់គ្លេស ឈ្មោះ Stena Impero ដែលជាជនជាតិអង់គ្លេស ស៊ុយអែត រុស្ស៊ីម្នាក់ ឡាតវី និងជនជាតិឥណ្ឌា៥នាក់។

មន្រ្តីស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងតេអេរ៉ង់ បាននិយាយថា សមាជិកនាវិក១៦នាក់ ដែលនៅសល់នឹងស្ថិតនៅលើកប៉ាល់ រហូតដល់ជោគវាសនា របស់នាវាដឹកប្រេងត្រូវបានសំរេច៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation