អភិបាលរាជធានី ចុះពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែងដែលបាក់ដោយទឹកជំនន់ នៅសង្កាត់កោះដាច់ដើម្បីមានវិធានការទប់ស្កាត់
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី០៩ ខែកញ្ញនេះ បានចុះត្រួតពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែងដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនះ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរកវិធានការទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យច្រាំងទន្លេចំនុចនេះបន្តបាក់ស្រុតទៀត។

ជាវិធានការបឋមដោះស្រាយភ្លាមៗនោះ អភិបាលរាជធានីបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញដែលចុះមកដល់ទីតាំងនេះធ្វើយ៉ាងណាដាក់បាវខ្សាច់ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។ ហើយជាជំហានដែលត្រូវអនុវត្ត គឺយើងចាប់ផ្ដើមធ្វើការបោះបង្គោលទប់ដីកុំឲ្យហូរទៅបាតទន្លេរួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទីកន្លែងដែលបាក់ស្រុតនេះ ជាមួយនឹងការបញ្ជូនសាឡង់មួយគ្រឿងដើម្បីដាក់ខ្សាច់មកចាក់នៅទីតាំងខាងលើនេះផងដែរសំដៅធ្វើយ៉ាងណាកុំឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះនៅជាប់នឹងផ្លូវបេតុងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនេះតែម្ដង។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹកស្រករដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការបុកស៊ីផាយនៅទីតាំងខាងលើនេះបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេនេះនៅឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីអាជ្ញាធរសង្កាត់កោះដាច់ ច្រាំងទន្លេដែលទទួលរងការបាក់ស្រុតនេះបានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ គឺខណៈដែលជំនន់ទឹកទន្លេបានហក់ឡើងយ៉ាងគំហុកនារយៈពេលប៉ុន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុននេះមានប្រវែងប្រមាណ២០ម៉ែត្រ៕ដោយ៖ គិន ច័ន្ទពុទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation