សន្តិសុខសង្គម

អគ្គិភ័យ​ លេបត្របាក់ផ្ទះពលរដ្ឋមួយខ្នងនៅស្រុកថ្មពួក​ បន្ទាយមានជ័យ​ ខណៈកម្លាំងជំនាញអន្តរាគមន៍មិនឱ្យរាលដាលដល់ផ្ទះដ៏ទៃទៀត

image


បន្ទាយមានជ័យ៖​ នៅវេលាម៉ោង៤និង៣០នាទី​ រសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣ អគ្គិភ័យបានឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើលើ បេតុងក្រោមនៅភូមិគំរូឃុំគំរូ​ ស្រុកថ្មពួកដែលម្ចាស់ឈ្មោះ ព្រិល អឺយ​ ភេទស្រីអាយុ៥២ឆ្នាំ។
ម្ចាស់ផ្ទះរងគ្រោះ​ និងមន្ត្រីអាជ្ញាធរ
ថា មូលហេតុនៃអគ្គិភ័យបណ្តាលមកពីទុស្សេខ្សែភ្លើង។
ក្នុងពេលមានគ្រោះនោះ គេឃើញលោក​ យង់ យឺន អភិបាលរងស្រុកថ្មពួក កម្លាំងមន្ត្រីអាជ្ញាធរ នគរបាល កងទ័ពកងពលតូចលេខ៥១ អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកទៅជួយអន្តរាគមន័ពន្លត់ឱ្យរលត់ ហើយមិនរាលដាលដល់ផ្ទះធំ​ និងផ្ទះអ្នកជិតខាងដែរ។
ក្នុងនោះ លោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ បានឱ្យដឹងថា​ ដោយមានបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១​ ដាក់បទបញ្ជាឱ្យលោក ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន​ ២៥នាក់ ចុះជួយជញ្ជូនសម្ភារ: ទ្រព្យសម្បត្តិពលរដ្ឋមានផ្ទះធំជាប់នោះ និងពន្លត់ភ្លើងឆាបឆេះនោះ។
ទោះយ៉ាងណា​ ផ្ទះ១ខ្នងទំហំ(៧×៩ម) ធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ក្បឿងរបស់ឈ្មោះ ព្រិល អើយ បានខូចខាតទាំងស្រុង៕
អត្ថបទ៖​ ជា​ ថន