ព័ត៌មានជាតិ

លទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​នៅ​ថ្ងៃ​នេះ ព្រមទាំង​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ក្រសួង អប់រំ

image

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

សូម​ជម្រាប​ថា សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧ ០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់៕