អភិបាលខេត្តកោះកុងត្រៀមប្រគល់រង្វាន់លើកទឹកដល់សិស្សដែលប្រឡងជាប់បាក់ឌុបទាំង៤៧៨នាក់នៅរសៀលថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ ឆ្នាំសិក្សា២០១៩នេះ ខេត្តកោះកុង មានបេក្ខជន១នាក់បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសA ដែលជាសិស្សឆ្នើមរបស់វិទ្យាល័យកោះកុង នោះគឺបេក្ខជនឈ្មោះ ខន សុវណ្ណាភូមិ ។

ក្នុងនាមរដ្ឋបាលខេត្ត លោកជំទាវ មិថុនា ភូថង បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងពន់ពេក និងសូមថ្លែងការកោតសរសើរជាមួយនិង ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កា ដើម្បីមុខមាត់ដល់ខេត្តកោះកុង ។

ក្នុងនោះដែរ មិនត្រឹមតែសិស្សានុសិស្សដែលបានប្រឡងជាប់នោះទេ លោកជំទាវ អភិបាលខេត្ត នៅតែជម្រុញលើកទឹកចិត្តដល់ក្មួយៗដែលបានប្រឡងធ្លាក់ និងបានផ្តាំផ្ញើអោយក្មួយៗទាំងអស់ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ដើម្បីត្រៀមយកនិទ្ទេស ល្អនៅឆ្នាំក្រោយៗទៀត។

លោកជំទាវអភិបាលខេត្តមានប្រសាសន៍ថា លោកជំទាវនឹងទទួលជួបសំណេះសំណាលជាមួយក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ទាំង៤៧៨នាក់នៅរសៀលថ្ងៃនេះ តាមការសន្យារបស់លលោកជំទាវកាលពីមុនសម័យប្រឡងឈានចូលមកដល់។

លោកជំទាវអភិបាលខេត្តកោះកុង មានប្រសាសន៍ថានឹងត្រៀមប្រគល់រង្វាន់លើកទឹកដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិទាំង៤៧៨នាក់
នៅរសៀលថ្ងៃនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ កញ្ញាឆ្នាំ២០១៩ ក្នុងឧិកាសដែលលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងបើកប្រអប់លទ្ធផលប្រឡងនៅម៉ោង ៨ព្រឹក ថ្ងៃទី១០ កញ្ញា ២០១៩ នៅវិទ្យាល័យ កោះកុង។


ឆ្នាំនេះតាមបង្ហាញតួលេខ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បេក្ខជនដែលប្រឡងជាប់សរុប៤៧៨នាក់ ស្រី២៤៩ នាក់ ស្មើ៥០.៤៨ភាគរយ។ ក្នុងនោះ និទ្ទេសA មានចំនួន១នាក់ និទ្ទេស B ចំនួន៩នាក់ និទ្ទេសC ២៥នាក់ និទ្ទេសD ៧១នាក់ និងនិទ្ទេសE ៣៧២នាក់៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation