ព័ត៌មានជាតិ

អបអរសាទរ កូនខ្មែរ ជោគជ័យក្នុងការផលិតរ៉ូប៉ូត SCARA Robot កម្រិតឧស្សាហកម្ម

image


ភ្នំពេញ៖ យុវសិស្ស រ៉ាឌី ភានុមា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថ និងជាវិស្វករវ័យក្មេងកម្ពុជា ទទួលបានជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens និងជោគជ័យក្នុងការផលិត SCARA Robot។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ បានបញ្ជាក់ថា បច្ចុប្បន្ន ភានុមា កំពុងសិក្សាគម្រោងមួយទៀត គឺការឌីហ្សាញ និងផលិតដៃរ៉ូបូតសម្រាប់លើកដាក់ក្នុងច្រវាក់ផលិតកម្មជាក់ស្តែង ដែលដៃរ៉ូបូតនោះ មានទំហំធំជាកម្រិតឧស្សាហកម្មតែម្តង៕

អត្ថបទ៖ វឿន សាវុធ