ព័ត៌មានអន្តរជាតិ

លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អាចនឹងក្លាយជាទីប្រឹក្សារដ្ឋាភិបាលថៃថ្មី

image


ថៃឡង់ដ៍៖ អតីតនាយករដ្ឋមន្រ្តីថៃដែលជាប់ពន្ធនាគារ លោកថាក់ ស៊ីនស៊ីណាវ៉ាត់ អាចនឹងដើរតួជាទីប្រឹក្សាលោកនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃបច្ចុប្បន្ន នេះបើតាមការអះអាងរបស់គណបក្សកាន់អំណាចបាននិយាយនៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នំា២០២៣ ដែលគេអាចមើលឃើញថាជាចំណាត់ការមួយទំនងជានាំឱ្យមានការមិនសប្បាយចិត្តនៅក្នុងចំណោមក្រុមអ្នករិះគន់របស់លោកមហាសេដ្ឋីប្រាក់ពាន់លានរូបនេះ។
លោកថាក់ស៊ីនស៊ីណាវ៉ាត់ មានអាយុ៧៤ឆ្នំា ត្រូវបានបណ្តេញចេញពីអំណាចដោយអំពើរដ្ឋប្រហារយោធាមួយកាលពីឆ្នំា២០០៦ ហើយរូបលោកបានវិលត្រឡប់ចូលមកកាន់ព្រះរាណាចក្រថៃឡង់ដ៍វិញកាលពីខែមុន ហើយត្រូវអនុវត្តន៍ទោសភ្លាមៗ ក្រោមបទចោទប្រព្រឹត្តិអំពើពុករលួយ និងការរំលោភអំណាចជាដើម។
លោកនាយករដ្ឋមន្រ្តីថៃថ្មី ពោលគឺ លោកស្រិតថា ថាវីស៊ីន( Srettha Thavisin) របស់គណបក្សភឿថៃធ្លាប់បានលើកឡើងកាលពីគ្រាមុនថា នៅសប្តាហ៍នេះ លោកនឹងជ្រើសរើសអតីតនាយករដ្ឋមន្រ្តីពីរដង ឱ្យបំរើប្រជាជាតិ។
លោកឧបនាយករដ្ឋមន្រ្តី ភូមិថាម វីឆាយ៉ាឆៃ( Phumtham Wechayachai) បានលើកឡើងនៅថ្ងៃនេះដែរថា លោកគំាទ្រគំនិតដែលលើកឡើងអំពីការតែងតំាងលោកថាក់ស៊ីនស៊ីណាវ៉ាត់ធ្វើជាទីប្រឹក្សារដ្ឋាភិបាល។
លោកបានបន្តប្រាប់ដល់បណ្តាញផ្សព្វផ្សាយនៅឯវិមានរដ្ឋាភិបាលនៅថ្ងៃនេះថា វាជារឿងល្អ ដោយសារតែលោកថាក់ស៊ីនមានបទពិសោធន៍៦ឆ្នាំនៅក្នុងរដ្ឋាភិបាល វាអាចជាញុំងប្រយោជន៍ជាតិឱ្យកើតមានឡើង៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP