មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-អាមេរិក ជួបពិភាក្សាគ្នា ក្នុងឱកាសចូលរួមសន្និសិទមេបញ្ជាការកងទ័ពជើងគោកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
| ព័ត៌មានជាតិ
SHARE

ថៃ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន (Robert B. Brown) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក មានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកងទ័ពកម្ពុជា។នាយឧត្តមសេនីយ៍ សង្ឃឹមថាទៅថ្ងៃអនាគត កងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ស្វាគមន៍ចំពោះបំណងដែលចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕ដោយ៖ មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation