លទ្ធផលការប្រឡងបាក់ឌុបឆ្នាំ២០១៩ នេះនៅខេត្តព្រះសីហនុ បេក្ខជនជាប់និទ្ទេស A មានចំនួនរហូតដល់១៣នាក់ 
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ជាមោទនភាពរបស់ខេត្តព្រះសីហនុនៅក្នុងការប្រឡងបាក់ឌុបឆ្នាំ ២០១៩នេះ មានបេក្ខជនដែលប្រឡងជាប់និទ្ទេសAចំនួនរហូតទៅដល់ ១៣ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ មានបេក្ខជនប្រឡងជាប់ និទ្ទេស Aចំនួនតែ ៣នាក់ប៉ុណ្ណោះ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ បានមានប្រសាសន៍លើកឡើងថា នេះគឺជាមោទនភាពសម្រាប់ខេត្តព្រះសីហនុ ដែលលទ្ធផលប្រលង ឆ្នាំសិក្សា ២០១៨-២០១៩ របស់បេក្ខជន បានប្រឡងជាប់និទ្ទេស A ចំនួន ១៣ នាក់ ក្នុងចំណោមនិទ្ទេស Aសរុបទូទាំងប្រទេសចំនួន ៤៤៣ នាក់។ ក្នុងចំណោម និទ្ទេស A ១៣នាក់ មានស្រី ៦នាក់, និទ្ទេស B មានចំនួន ៤៧នាក់ក្នុងនោះស្រី ២៧នាក់, និទ្ទេសC មានចំនួន ៨៥ នាក់ ក្នុងនោះស្រី ៤៩នាក់, និទ្ទេស Dមានចំនួន ២២១នាក់ក្នុងនោះស្រី ១២០នាក់ និងនិទ្ទេស E មានចំនួន ៨៥៨នាក់ ក្នុងនោះស្រី ៤០៣ នាក់។

សរុបលទ្ធផលប្រលងជាប់ ក្នុងឆ្នាំសិក្សា ២០១៩ នេះ មានចំនួន ១.២២៤ នាក់ស្រី ៦០៥ នាក់ស្មើនឹង ៧៧.៩៦% ស្រី៨០.៦៧% ក្នុងចំណោមបេក្ខជន ប្រឡងសរុបមានចំនួន ១,៥៧០នាក់ស្រី៧៥០នាក់។ 

មានប្រសាសន៍នៅក្នុងពិធីនោះឯកឧត្តមគួច ចំរើន អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ដើម្បីីអបអរសាទរ ចំពោះបេក្ខជនដែលបានប្រឡងជាប់និទ្ទេស Aទាំង ១៣នាក់ គឺឯកឧត្តម និងជូនរង្វាន់ដល់ប្អូនៗនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ វិទ្យាល័យក្រុងព្រះសីហនុ ក្នុងនោះសិស្សជាប់និទ្ទេស A ម្នាក់ៗ ទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១,០០០ដុល្លា និងមានការហូបបាយសាមគ្គីជាមួយប្អូន ៗសិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេសល្អនិងល្អបង្គួរ លោកគ្រូអ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស នៅក្នុងសាលារហូតទទួលបានលទ្ធផលល្អ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ ហើយនេះក៏ជាមោទនភាពរបស់ខេត្តព្រះសីហនុ ដែលធនធានមនុស្សបាននឹងកំពុងមានការ កើនឡើងស្របទៅនឹង ទិសដៅ ក្រសួងអប់រំយុវជននិងកីឡាក្នុងការ ពង្រឹងនូវគុណភាព អប់រំនៅទូទាំងប្រទេស៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation