ឯកអគ្គរាជទូតជប៉ុន មិកាមិ ទៅគោរពវិញ្ញាណក្ខន្ធលោក តាកាតា និងលោក ណាកាតា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ បានអញ្ជើញទៅកាន់ទីតម្កល់ស្លាកវិញ្ញាណក្ខន្ធ របស់លោក ហារឹយូគី តាកាតា នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោក អាត្សឹហ៊ីតុ ណាកាតា នៅក្នុងវត្តឧណ្ណាឡោម។ 

លោក តាកាតា គឺជាអតីតមន្រ្តីប៉ូលីសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់នៅខេត្តបន្ទាយមានជ័យ។ លោកណាកាតា គឺជាអតីតអ្នក ស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងបានធ្វើការជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់អ៊ុនតាក់ នៅខេត្តកំពង់ធំ។

ជនជាតិជប៉ុនទាំងពីររូប ត្រូវបានសម្លាប់ និងបាត់បង់ជីវិតកំឡុងបេសកកម្មរបស់ពួកគាត់នៅកម្ពុជា។ 

នាឱកាសនោះ ឯកឧត្តម មិកាមិ រំឮកដល់ការលះបង់របស់ពួកគាត់សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅកាន់សុគតិភព។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation