ចិន រិះគន់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដែលជួបជាមួយសកម្មជនហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

ចិន បានរិះគន់អាល្លឺម៉ង់យ៉ាងខ្លាំង បន្ទាប់ពីមានជំនួប រវាងសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យហុងកុង Joshua Wong និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានប្តឹងទៅប្រទេសអាល្លឺម៉ង់ អំពីដំណើររបស់លោក Wong ទៅកាន់ប្រទេសអឺរ៉ុប នាពេលបច្ចុប្បន្ន និងកិច្ចប្រជុំជាមួយលោក Maas។

លោកស្រី បានហៅលោក Wong ថាជាក្រុមបំបែកខ្លួន និងបាននិយាយថា ប្រទេសអាល្លឺម៉ង់ បានអនុញ្ញាតឲ្យលោកចចូលរួមក្នុងសកម្មភាពប្រឆាំងនឹងចិនបំបែកខ្លួន។ លោក Wong និង លោក Maas បានជួបគ្នា នៅទីក្រុងប៊ែរឡាំង កាលពីល្ងាចថ្ងៃច័ន្ទ ក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយកាសែតអាល្លឺម៉ង់ ឈ្មោះថា Bild។

លោកស្រីហួ បញ្ជាក់ថា គ្មានរដ្ឋាភិបាលបរទេសណាមួយ មានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងកិច្ចការហុងកុងទេ ពីព្រោះវាជាបញ្ហាផ្ទៃក្នុងរបស់ចិន។

ជាមួយគ្នានេះ លោកស្រី ក៏បានជំរុញឱ្យប្រទេសអាល្លឺម៉ង់ ចៀសវាងបញ្ជូនសញ្ញាខុស ទៅកម្លាំងរ៉ាឌីកាល់ និងបំបែកខ្លួននៅហុងកុ ង។
លោក Wong បានធ្វើទស្សនកិច្ចកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន។ លោក បានប្រាប់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរទៅប្រទេសអាឡឺម៉ង់ ហើយបន្ទាប់មកសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា លោកនឹងបន្តលើកកម្ពស់ ការយល់ដឹងជាសកល អំពីការប្រយុទ្ធរបស់ហុងកុង សម្រាប់កំណែទម្រង់ប្រជាធិបតេយ្យ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation