ភ្លើងឆេះព្រៃ បន្តឆេះរីករាលដាល នៅតំបន់ព្រៃអាម៉ាហ្សូន ក្នុងប្រទេសប្រេស៊ីល
| ព័ត៌មានអន្តរជាតិ
SHARE

អគ្គិភ័យបានបន្តឆាបឆេះ នៅផ្នែកជាច្រើន នៃរដ្ឋផាអា និងរដ្ឋម៉ាតូហ្គូសូ នៃប្រទេសប្រេស៊ីល រួមទាំងឧទ្យានជាតិចាផាដាឌឹហ្គី ម៉ារ៉ារ៉ាស ដែលមានព្រំប្រទល់ ជាប់នឹងព្រៃអាម៉ាហ្សូន។

ទីភ្នាក់ងារអវកាសអឺរ៉ុប និយាយថា មានការកើនឡើង នៃការបំពុលបរិយាកាស នៅអាមេរិក នាតំបន់អាម៉ាហ្សូន ខណៈពេលដែលអគ្គិភ័យ បានឆេះនៅក្នុងតំបន់នេះ កាលពីខែមុន។ ទីភ្នាក់ងារនេះ បាននិយាយថា អគ្គិភ័យបានបញ្ចេញកាបូនឌីអុកស៊ីត នៅពេលដែលត្រូវបានរក្សាទុក នៅក្នុងព្រៃអាម៉ាហ្សូន ត្រឡប់ទៅជាបរិយាកាសវិញ ដែលអាចមានផលប៉ះពាល់ ដល់អាកាសធាតុ និងសុខភាពពិភពលោក។

ភ្លើងនៅតែបន្ត ក្នុងអាម៉ាហ្សូន ទោះបីជាមានការហាមឃាត់ រយៈពេល៦០ថ្ងៃ លើការឈូសឆាយដី ដែលត្រូវបានប្រកាសកាលពីខែមុន ដោយលោកប្រធានាធិបតី Jair Bolsonaro ក៏ដោយ។

ទិន្នន័យពីវិទ្យាស្ថានជាតិ ស្រាវជ្រាវសម្រាប់អវកាស របស់ប្រទេសប្រេស៊ីល បង្ហាញថា ចំនួនអគ្គីភ័យ នៅទូទាំងប្រទេសប្រេស៊ីល បានកើនឡើងដល់ចំនួន១០០,០០០ដង ក្នុងឆ្នាំនេះ។ ពោលគឺកើនឡើង៤៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។

បើតាមវិទ្យាស្ថាន បានឱ្យដឹងថា ការខ្វះខាតទឹកភ្លៀងក្នុងរដូវប្រាំង បច្ចុប្បន្ននេះ នៅក្នុងតំបន់អាម៉ាហ្សូន ធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅៗ ហើយភ្លៀងវាអាចជួយបញ្ឈប់ការរីកចម្រើន នៃការបំពុលនានា។

កាលពីខែមុន អាជ្ញាធរប្រេស៊ីល បានបញ្ជូនកងទ័ព ទៅជួយប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនេះ តែពុំបានលទ្ឋផលនោះទេ ព្រោះទំហំនៃការឆេះកាន់តែខ្លាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation