ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple បង្ហាញទូរស័ព្ទម៉ូឌែល iPhone 11

image

ទោះបីជាមានការធ្លាក់ចុះ នៃការលក់ទូរស័ព្ទ iPhone អស់រយៈពេលមួយឆ្នាំក៏ដោយ ក៏ក្រុមហ៊ុនអេបផល បានជ្រើសរើស យកការរចនាស្មាតហ្វូន របស់ខ្លួនយ៉ាងច្រើន ជាមួយនឹងម៉ូដែលថ្មីៗ ដែលត្រូវបានប្រកាសលក់ នៅក្នុងព្រឹត្តិការណ៍សារព័ត៌មាន កាលពីថ្ងៃអង្គារ។

អេបផល បានបង្ហាញនូវទូរស័ព្ទ iPhone ស៊េរីខ្ពស់ចំនួនពីរ គឺ iPhone ១១ Pro និង ១១ Pro Max ដែលមានស្លាកតម្លៃបួនខ្ទង់ ក៏ដូចជា iPhone ១១ តម្លៃថោក។

នៅក្នុងម៉ូដធម្មតា របស់ក្រុមហ៊ុនអេបផល ក្រុមហ៊ុនបានធ្វើឱ្យប្រសើរឡើង នូវអាយុកាលថ្ម ប្រព័ន្ធកាមេរ៉ា និងផ្នែករឹងនៅក្រោមក្រណាត់របស់ទូរស័ព្ទថ្មី។ ប៉ុន្តែនៅលើផ្ទៃខាងលើទូរស័ព្ទ iPhoneថ្មីនេះ មិនមានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ទេ។

ម៉ូដែល iPhone ១១ Pro និង iPhone ១១ Pro Max មានបំពាក់ប្រព័ន្ធកាមេរ៉ា ប្រសើរជាងមុន ដោយមានកាមេរ៉ាចំនួន ៣ នៅខាងក្រោយទូរស័ព្ទ និងមានថាមពលថ្ម ឬកាន់ថ្ម ល្អជាងម៉ូដែលមុនៗ។

ទូរស័ព្ទ iPhone ស៊េរីថ្មីនេះ នឹងមានការបញ្ជាទិញជាមុន នៅថ្ងៃសុក្រសប្តាហ៍នេះ និងដាក់លក់ នៅតាមបណ្តាហាងនានា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩។ iPhone ១១ Pro មានតម្លៃ ៩៩៩ ដុល្លារអាមេរិក និង iPhone ១១ Pro Max មានតម្លៃ ១០៩៩ ដុល្លារអាមេរិក៕