សភាពាណិជ្ជកម្មរាជធានីភ្នំពេញប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង អាណត្តិទី៤
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ គណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សប្តាហ៍ ក្រោយនេះ សភាពាណិជ្ជកម្មរាជធានីភ្នំពេញនឹងរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១។

នៅក្នុងសេចក្តីជូនដំណឹងដែលចេញកាលពីថ្ងៃទី០៣ ខែកញ្ញា ដែលCNC ទើបតែទទួលបាន  គណៈកម្មការរៀបចំការបោះឆ្នោត នៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានបញ្ជាក់ទៅកាន់សមាជិក សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ពាណិជ្ជករ ឧស្សាហករ អ្នកធ្វើអាជីវកម្ម កសិកម្ម និងសេវាកម្ម ដែលបានចុះឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ កាលពីថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ អោយបានជ្រាបថា៖ នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ជាថ្ងៃបោះឆ្នោត ដែលចាប់ផ្តើមពីរម៉ាង ០៨:០០នាទីព្រឹក ដល់ម៉ោង ០៣៖០០ នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ-កម្ពុជា។

សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិការសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ពាណិជ្ជករ ឧស្សាហករ អ្នកធ្វើអាជីវកម្ម កសិកម្ម និង សេវាកម្ម ដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញមកចូលរួមបោះឆ្នោតកុំបីខាន ដោយយកមកជាមួយនូវ ប័ណ្ណបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណ (ច្បាប់ដើម) ឬ លិខិតឆ្លងដែន (ច្បាប់ដើម)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation