ព័ត៌មានជាតិ

ក្រសួងទេសចរណ៍កំណត់យកវត្តចំនួន១០ក្នុងខេត្តបាត់ដំបង ដាក់បញ្ចូលជាវត្តគំរូក្នុងវិស័យទេសចរណ៍

image


(បាត់ដំបង) ៖ ឯកឧត្តម តុប សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា វត្តគំរូទាំង១០ក្នុងខេត្តបាត់ដំបងនោះរួមមានវត្តដំរីស វត្តសង្កែ វត្ត សំរោងក្នុង វត្តកែវ វត្តកំផែង វត្តគរ វត្តកណ្តាល វត្តពិភិទ្ធារាម វត្តពោធិវាល និងវត្តឈើខ្មៅ ដែលវត្តទាំងអស់នេះមាន លក្ខណៈអាចរៀបចំជាវត្តទេសចរណ៍គំរូធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យចូលមកទស្សនាកំសាន្តនៅខេត្តបាត់ដំបង ។


ឯកឧត្តម តុប សុភ័ក្ត្រ បានបញ្ជាក់ទៀតថា វត្តទេសចរណ៍កម្ពុជា គឺជាប្រភេទសក្ដានុពលទេសចរណ៍បែបសាសនា ដែល ប្រទេសមួយចំនួនលើសកលលោកបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំកញ្ចប់ខ្សែទស្សនកិច្ច និងធ្វើការផ្សព្វផ្សាយ ដល់ប្រតិបត្តិករ ទេចសរណ៍រៀបចំលក់កញ្ចប់ខ្សែទស្សនកិច្ចទៅឱ្យភ្ញៀវទេសចរណ៍។


ការបញ្ជាក់របស់អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បែបនេះ ធ្វើឡើងតាមរយៈបទបង្ហាញក្នុង សិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ ណែនាំអំពី ការរៀបចំវត្តទេសចរណ៍គំរូ ដែលរៀបចំដោយក្រសួងទេសចរណ៍នៅខេត្តបាត់ដំបងព្រឹកថ្ងៃទី ២៥ ខែឧសភានេះ៕