សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងការបើកព្រឹត្តការណ៍ ការប្រកួតកីឡាជាតិលើកទី២
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ នៅល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២ ក្រោម​ប្រធាន​បទ «កីឡា​នាំ​មក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ» ដែល​មាន​រយៈ​ពេល​​មួយ​សប្តាហ៍​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​នឹង​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករ កីឡាការិនី​ចូល​រួម​ប្រកួត​បាន​កើន ដល់​ជាង​៤​ពាន់នាក់ ខណៈ​ប្រភេទ​កីឡា​បាន​កើន​ឡើង​ចំនួន​២៧ ដែលមានការ​ប្រកួត​រហូត​ដល់ ២៧៤វិញ្ញាសា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation