
ឯកឧត្តម មុន រ៉ាម៉ាឌី ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំង ឯកឧត្តម មុន រ៉ាម៉ាឌី ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ មុនការតែងតាំងនេះ ឯកឧត្តម មុន រ៉ាម៉ាឌី ទីប្រឹក្សាសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក គឺជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
ឯកឧត្តម មុន រ៉ាម៉ាឌី ជាបញ្ញាវន្តខ្មែរ ០១រូប ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី និងមានបទពិសោធន៍ជ្រៅជ្រះផ្នែកសារព័ត៌មាន។ មុនកាន់តំណែងជាអគ្គនាយកស្ថានីយទូរទស្សន៍ CNC ឯកឧត្តម មុន រ៉ាម៉ាឌី ជាប្រធាននាយកប្រតិបត្តិការសែតភ្នំពេញប៉ុស្តិ៍។
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម មុន រ៉ាម៉ាឌី ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
ក្នុងនោះ កាលពីខែធ្នូ ឆ្នាំ២០១៨ ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ CBS បានសម្រេចតែងតាំងឯកឧត្តម មុន រ៉ាម៉ាឌី ជាអគ្គនាយកនៃស្ថានីយទូរទស្សន៍ CNC បន្តដល់សព្វថ្ងៃ៕

