ពលរដ្ឋស៊ូដង់រាប់ពាន់នាក់ ប្រមូលផ្តុំគ្នា ដើម្បីទាមទារឲ្យមានកំណែទម្រង់ ប្រព័ន្ធតុលាការ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រជាជនស៊ូដង់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅរដ្ឋធានីខាទុំ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការតវ៉ាដ៏ធំបំផុត ចាប់តាំងពីរដ្ឋាភិបាលអន្តរកាល របស់ប្រទេសត្រូវបាន ប្រកាសបង្កើតឡើងមក។

ពួកគេ បានទាមទារឲ្យប្រធានតុលាការ និងអគ្គរដ្ឋអាជ្ញា ចេញពីតំណែងដោយសារ មានការជាប់ពាក់ព័ន្ធ នឹងការចោទប្រកាន់ ពីអតីតប្រធានាធិបតី ផ្តាច់ការលោកអូម៉ាអាល់បាសៀរ។

អ្នកទាំងពីរ ត្រូវបានតែងតាំង ដោយក្រុមប្រឹក្សាយោធា បន្ទាប់ពីការបណ្តេញ លោកអាល់ បាសៀរ កាលពីខែមេសា។

ក្រុមអ្នកតវ៉ា បានយកចិត្តទុកដាក់ចំពោះ ការអំពាវនាវឱ្យធ្វើបាតុកម្ម នៅតាមដងផ្លូវដោយកងកម្លាំង ដើម្បីប្រកាសពីសេរីភាព និងការផ្លាស់ប្តូរ ដែលជាក្រុមឆ័ត្រ តំណាងឱ្យគណបក្ស និងក្រុមប្រជាធិបតេយ្យខុសៗគ្នា។

សម្ព័ន្ធភាពនេះ ចង់ដាក់សម្ពាធ លើក្រុមប្រឹក្សារដ្ឋ ដែលមានសមាសភាពយោធាស៊ីវិលរួមគ្នា ដែលបង្កើតឡើង កាលពីខែមុន ហើយជាផ្នែកមួយ នៃកិច្ចព្រមព្រៀងផ្ទេរអំណាច ទៅក្នុងការតែងតាំងចៅក្រម ដែលត្រូវបានគេស្គាល់ថា មានសមត្ថភាព និងមិនលំអៀង ខាងនយោបាយ។

ក្រុមប្រឹក្សាអធិបតេយ្យ ដែលមានសមាជិកយោធា៥នាក់ និងជនស៊ីវិល៦នាក់ ត្រូវបានរំពឹងថា នឹងគ្រប់គ្រងប្រទេសរួមជាមួយគណៈរដ្ឋមន្រ្តី និងស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលមានរយៈពេលជាង៣ឆ្នាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation