ព័ត៌មានជាតិ

ការបោះជំរំលើកទី៧ក្រោមប្រធានបទកាតព្វកិច្ចយុវជនក្រោមម្លប់សន្តិភាពក្នុងស្រុកចំការលើ ត្រូវបានបញ្ចប់ទៅដោយរលូន

image

កំពង់ចាម៖ អស់រយះពេល១សប្តាហ៍កន្លងផុតទៅដែលយុវជនចំនួន៧០០នាក់មកពីបណ្តា ស្រុក ក្រុងទាំង១០ក្នុងខេត្តកំពង់ចាមបានធ្វើការជូបជុំ និងបោះជំរំរួមគ្នាមួយស្ថិតនៅក្នុង វិទ្យាល័យបុសខ្នុរ ក្នុងស្រុកចំការលើ។ 

នៅក្នុងការបោះជំរំនេះយុវជនទាំងអស់បានផ្លាស់ ប្តូរបទពិសោធន៍ចែករំលែក ចំណេះដឹងពីគ្នាទៅវិញទៅមក ទាំងការរស់នៅ ចេះរាប់អានស្គាល់ គ្នា និងធ្វើជាការងារជាក្រុម ជាពិសេសគឺចេះជួយការងារសង្គមផ្សេងៗ ដោយមិនខ្លាមហត់ នឿយ។ 

នៅក្នុងពិធីបិទការបោះជំរំលើកទី៧ក្រោមប្រធានបទកាតព្វកិច្ចយុវជនក្រោមម្លប់សន្តិភាពនេះដែរក្រុមយុវជនទាំងអស់ក៏បានធ្វើការច្រៀងចំរៀងផ្សេងៗ ការសំដែងសិល្បៈ រួមទាំង ការផ្តល់ស្នាម ញញឹមរវាងគ្នានិងគ្នា ហើយយុវជនមួយចំនួនបានសំដែងនូវទឹកចិត្តរំភើប និងមានអារម្មណ៍ ក្តុកក្តួល នៅពេលដែល នឹកឃើញនូវអនុស្សារីយ៍ ដែលបានរួមរស់ ជាមួយគ្នាអស់រយះពេល១សប្តាហ៍កន្លងទៅនេះ។ 

នៅក្នុងពិធីនេះដែ រឯកឧត្តម ហានកុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងជាអភិបាលរងខេត្តក៏បានសំដែង នូវទឹកចិត្តរីករាយដែលឃើញយុវជនយើងចេះស្រឡាញ់គ្នា ចេះសាមគ្គីភាព ដែលសកម្មភាព ខាងលើនេះពិតជាបានបណ្តុះគំនិតអោយយុវជនយើងចេះជួយគ្នាទៅវិញទៅមក ជាពិសេស ការងារសង្គមផ្សេងៗដើម្បីជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើន។

នៅក្នុងពិធីបិទការបោះជំរំលើកទី៧ក្នុងស្រុកចំការលើនាពេលនេះ ឯកឧត្តម ក៏បានធ្វើការពន្លត់ភ្លើងគុបដើម្បីបញ្ចប់កម្មវិធី និងប្រគ់ទង់ជ័យទៅកាន់ក្រុមយុវជនដើម្បី រក្សា ទុក និងធ្វើការបោះជំរំលើកទី៨នៅក្នុងស្រុកកំពង់សៀម ឆ្នាំ២០២០។

គួរបញ្ជាក់ថាការបោះជំរំ លើកទី៧ក្រោមប្រធានបទកាតព្វកិច្ចយុវជនក្រោមម្លប់សន្តិភាពក្នុងស្រុកចំការលើនាពេលនេះ បើយោងតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមបានបញ្ជាក់ពីគោលបំណងថា យុវជនទទួលបានការអប់រំថ្មីៗ យុវជនរៀនរស់នៅដោយខ្លួនឯង រៀនរស់នៅជាមួយគ្នា រៀនរស់នៅជាមួយធម្មជាតិ និងការបង្កើតវឌ្ឍនភាពពីក្រុមតូច ទៅក្រុមធំ ពីសាលាមួយ ទៅសាលាមួយ ពីស្រុកមួយទៅស្រុកមួយទៀតដើម្បីអោយពួកគាត់មានសមត្ថភាពពេញលេញក្នុងការអភិវឌ្ឍន៍ខ្លួនអោយមានភាពរឹងមាំនិងការរីកចំរើនដើម្បីក្លាយខ្លួនជាជាអ្នកដឹកនាំ និងក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងសម្រាប់បន្តវេនដ៏មានប្រសិទ្ធិភាពក្នុងការកសាងជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត៕ដោយ៖ហ៊ាង ថាច


ព័ត៌មានទាក់ទង...