ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលីសហុងកុង បានបាញ់កាណុងទឹកនិងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកតវ៉ា ដែលបានស្រែកទាមទារ នៅខាងក្រៅការិយាល័យរដ្ឋាភិបាលហុងកុងកាលពីថ្ងៃអាទិត្យ។ ខ្សែវីដេអូ បង្ហាញថា ប៉ូលីសបានបំបែកហ្វូងមនុស្ស ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដាក់សារធាតុគីមីបន្ទាប់ពីក្រុមបាតុករ បានគប់ដុំឥដ្ឋ និងទៅលើរបាំងរាំង ជុំវិញអគាររដ្ឋាភិបាលក្នុងតំបន់ឃ្វីនវេ និងតំបន់អាដ្រាលី។

អំពើហឹង្សា រវាងក្រុមបាតុករ និងប៉ូលីសកំពុងតែកើតមានជាថ្មី បន្ទាប់ពីក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ បានដើរក្បួនតាមទីប្រជុំជន ប្រឆាំងនឹងការហាមឃាត់របស់ប៉ូលីស កាលពីថ្ងៃអាទិត្យ។ ប៉ូលីស បានច្រានចោលសំណើរបស់រណសិរ្សសិទ្ធិមនុស្សស៊ីវិល ឱ្យធ្វើការដង្ហែរក្បួន ប៉ុន្តែក្រុមបាតុករ មិនបានចុះខ្សោយទេ ហើយបានដើរតាមផ្លូវ ដើម្បីដើរក្បួន។

ការតវ៉ាត្រូវ បានបង្កឡើង នៅក្នុងខែមិថុនា ដោយជំទាស់ទៅនឹងបត្យាប័នដែលមនុស្សជាច្រើន បានមើលឃើញថាជាឧទាហរណ៍ នៃការលុកលុយរបស់ចិនដែលកំពុងកើនឡើង និងការលួចយកសេរីភាព និងសិទ្ធិរបស់អ្នករស់នៅហុងកុង ដែលភាគច្រើនមិនត្រូវបានយល់ព្រម ដោយប្រជាជននៅចិនដីគោកឡើយ។

រដ្ឋាភិបាលហុងកុង បានសន្យា នៅខែនេះថា នឹងដកច្បាប់នេះ ហើយនឹងអនុញ្ញាតឱ្យបញ្ជូនជនសង្ស័យ ជាឧក្រិដ្ឋជនមួយចំនួនទៅចិនដីគោក ដើម្បីធ្វើការកាត់ក្តី ប៉ុន្តែក្រុមអ្នកតវ៉ា បានពង្រីកការទាមទាររបស់ពួកគេ ដើម្បីរួមបញ្ចូលការបោះឆ្នោតដោយផ្ទាល់ សម្រាប់មេដឹកនាំទីក្រុងនិងស្នងការប៉ូលីស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation