សម្តេចតេជោ៖ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាមិនវិលថយក្រោយជាដាច់ខាត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុនហែន.បានបញ្ជាក់នៅលើទំព័រហ្វេសបុក នាព្រឹកថ្ងៃសៅរ៍នេះ ដោយសម្តែងនូវការអរគុណទៅដល់បងប្អូនកូនក្មួយយុវជន និងកូនក្មួយកម្មករទាំងអស់ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះរូបសម្តេច។ ជាពិសេស អរគុណចំពោះបងប្អូនដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់លើរូបសម្តេចក្នុងការដឹកនាំប្រទេសជាតិមកទល់សព្វថ្ងៃនេះ។


សម្តេច​តេជោ​សរសររៀបរាប់់យ៉ាងដូច្នេះថា​ <<ពិតណាស់កិច្ចការប្រទេសជាតិ គឺមានការលំបាកស្មុគ្រស្មាញនិងទទួលខុសត្រូវច្រើន ជាពិសេសគឺការស្តារនិងកសាងប្រទេសជាតិមួយដែលបានបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាន៍ស្ទើររលាយទាំងស្រុងអោយបានងើបឡើងវិញដូចសព្វថ្ងៃ។


ទន្ទឹមនឹងកម្ពុជា កំពុងរីករាយជាមួយសន្តិភាព និងវុបុលភាពនៃកំណើនសេដ្ឋ កិច្ចជាតិ គឺមានប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាមនិងការកាប់សម្លាប់ដូចដែលយើងបានឃើញក្នុងសារព័ត៌មានរាល់ថ្ងៃនេះ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាមិនវិលថយក្រោយជាដាច់ខាត។ >>។


ស្របគ្នានឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ សម្តេចតេជោបានចាត់់ទុកថា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជាតិយើងទាំងមូ ដោយសម្តេចតេជោ​បានលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំខានអោយសោះដើម្បីធានាបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជាបន្តទៀត។៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation