បង្គន់មាសតម្លៃ១,២៥លានដុល្លារត្រូវបានគេលួចចេញពីវិមាន Blenheim ក្នុងប្រទេសអង់គ្លេស
| ព័ត៌មានអន្តរជាតិ
SHARE

ចោរ បានលួចបង្គន់ធ្វើពីមាសដ៏រឹងមាំមួយ ដែលមានតម្លៃរហូតដល់ទៅ ១ លានផោន ឬ ១,២៥ លានដុល្លារអាមេរិក ពីស្រុកកំណើត របស់មេដឹកនាំសង្គ្រាមសម័យអង់គ្លេស លោក Winston Churchill ។

បង្គន់ដែលជាស្នាដៃរបស់វិចិត្រករអ៊ីតាលី លោក Maurizio Cattelan ត្រូវបានតម្លើងតែពីរថ្ងៃមុននេះ នៅឯវិមាន Blenheim ភាគខាងលិចនៃទីក្រុងឡុង បន្ទាប់ពីត្រូវបានដាក់តាំងបង្ហាញ នៅសារមន្ទីរ Guggenheim ក្នុងទីក្រុងញូវយ៉ក។

ប៉ូលីស និយាយថា បង្គន់នេះត្រូវបានគេលួចយកទៅបាត់ នៅព្រឹកថ្ងៃសៅរ៍ ដោយចោរដែលបានប្រើប្រាស់យានយន្តយ៉ាងហោចណាស់ពីរគ្រឿង។

ដោយសារតែបង្គន់មាសត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធលូរបស់ព្រះបរមរាជវាំង ប៉ូលីសបាននិយាយថា ការរុះរើរបស់វាបណ្តាលឱ្យមានការខូចខាត និងមានការជន់លិចយ៉ាងខ្លាំង ដល់អគារដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់យូណេស្កូដែលពោរពេញ ទៅដោយសិល្បៈនិងគ្រឿងសង្ហារឹម ដ៏មានតម្លៃ។ បុរសអាយុ ៦៦ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ឬចោទប្រកាន់នៅឡើយទេ។

លោក រីឆាត នីចឡូល អធិការនគរបាលតំបន់ និយាយថាការស៊ើបអង្កេតយ៉ាងហ្មត់ចត់កំពុងដំណើរការ។ វិមាន Blenheim បានបិទអគារនេះ​ ជាសាធារណៈ កាលពីថ្ងៃសៅរ៍ដោ យសារតែ“ ឧប្បត្តិហេតុដែលមិនបានមើលឃើញទុកជាមុន” ហើយភ្ញៀវទេសចរបានជួបនឹងសញ្ញា“ ហាមចូល” នៅខ្លោងទ្វារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation