មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងធ្វើសិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយនិង សារព័ត៌មានបែបសន្តិភាព
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ សិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយ និង ព័ត៌មានបែបសន្តិភាព ត្រូវបានធ្វើឡើងនៅមន្ទីរព័តមានខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយដល់ អ្នកសារព័តមាន និង ក្រុមការងារព័ត៌មាននៅតាមមន្ទីរអង្គភាពក្នុងខេត្តខេត្តកំពង់ឆ្នាំង។ 

អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង  និងឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។ 

  លោក ឈៀង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាប្រព័ន្ធផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មានការរីកចម្រើនជាខ្លាំង ដោយមានប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និង ប្រព័ន្ធផ្សព្វរបស់ឯកជន មានវិទ្យុ ទូរទស្សន៍កាសែត ទស្សនាវដ្តី ប្រព័ន្ធទំនាក់ទំនងសង្គម គេហទំព័រ និង កាសែតអេឡិចត្រូនិក ដែលកំពុងតែធ្វើសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំង ។ 

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា កត្តានៃការរីកដុះដាល នៃប្រព័ន្ធផ្សព្វផ្សាយនេះ បានបង្ហាញឲ្យឃើញអំពីការរីក ចម្រើនលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ប្រកបដោយសមធម៌ និងគុណធម៌ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការ ដឹកនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការគោរពសិទ្ធិមនុស្ស និង អនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធេបតេយ្យ សេរីភាពនៃការបញ្ចេញមតិ ដោយគោរពបាននូវក្រមសីលធម៌ វិជ្ជាជីវៈ និង ច្បាប់ស្តីពីរបបសារព័ត៌មាន ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ជាការកត់សម្គាល់វិស័យព័ត៌មានបានផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធ ក្នុងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសសារព័ត៌មាន ឌីជីថល បណ្តាញទាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នផងដែរ ។ ដោយសារ ការរីកចម្រើន នៃប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាដ៏សំបូរបែប ធ្វើឲ្យព័ត៌មានក្លែងក្លាយត្រូវបានគេប្រឌិតឡើង ដើម្បីបង្ខូចឬ បង្កើតជាការភាន់ច្រឡំក្នុងគោលបំណងទុច្ចរិតនានា ដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗ ជាពិសេសផ្នែកសេដ្ឋកិច្ច និង ការកេងចំណេញផ្នែកនយោបាយជាដើម។

ឯកឧត្តមបានបញ្ជាក់ទៀតថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន និង ក្រុមការងារព័ត៌មាន នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបានចូលរួមផ្លាស់ ប្តូរយោបល់ និង ពិភាក្សា ចែករំលែកនូវគោលគំនិតសន្តិភាព ដែលមានជាទម្រង់ ការប្រមូលព័ត៌មានប្រកបដោយតុល្យភាព ការស្វែងរកព័ត៌មានពិតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ  និង ទប់ស្កាត់រាល់ព័ត៌មាន ញុះញង់បង្កឲ្យមានហិង្សានៅក្នុងស្មាតីរួមចំណែកឲ្យសង្គមជាតិ មានសុខសន្តិភាពបង្កើនការអភិវឌ្ឍន៍ឲ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍលើគ្រប់វិស័យ៕ ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation