ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញកាន់បិណ្ឌទី៥នៅវត្តសារាវ័ន្តតេជោ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ព្រមទាំងសហការី និងមន្ត្រីរាជការក្រសួងមហាផ្ទៃ បាននាំយកគ្រឿងសក្ការៈបូជា គ្រឿងឧបភោគ និងទេយ្យវត្ថុជាច្រើនមុខទៀត អញ្ជើញកាន់បិណ្ឌវេនទី៥ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តសារាវ័ន្តតេជោ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជា នមស្ការថ្វាយព្រះរតនត្រៃ សមាទានសីលទៅតាមទំនៀមទម្លាប់ប្រពៃសាសនារួចមក ឯកឧត្តមសក់ សេដ្ឋា និងមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានអញ្ជើញយកចង្ហាន់ដាក់បាត្រ និងនាំយកទេយ្យវត្តុ ទេយ្យទាន អមដោយបច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន យុទ្ធជនពលីជិវិតដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសលដល់សាច់ញាតិការទាំងប្រាំពីរ សណ្តានដែលបានចែកឋានទៅបរលោកខាងមុខ និងបួងសួងសូមឱ្យជួបតែសេចក្តីសុខសប្បាយគ្រប់ពេលវេលា។

ឯកឧត្តមសក់ សេដ្ឋា ព្រមទាំងសហការី សូមឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លា សូមកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ សូមអនុមោទនាទទួលយកចំណែកបុណ្យស្មើៗគ្នា៕ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation