ឆមាសទី១ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់៤៦៦លានដុល្លារ
| ព័ត៌មានជាតិ
SHARE

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រកាសថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅអង់គ្លេសចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។

ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងអង់គ្លេសនេះ កើនឡើងជាង១ពាន់ដុល្លារ ខណៈដែលការនាំចេញពីកម្ពុជា មានច្រើនលើសលុប ជាងអង់គ្លេសនាំចូលមកម្ពុជាវិញ។

កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ។ ក្នុងនោះ កម្ពុជានាំទៅអង់គ្លេសចំនួន១,០១៨លានដុល្លារ។ ចំណែកអង់គ្លេសនាំមកកម្ពុជា មានតែ៦៥លានដុល្លារប៉ុណ្ណោះ។ ទំនិញ ដែលកម្ពុជានាំចេញទៅអង់គ្លេស រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កង់ និងអង្ករជាដើម។

សូមជម្រាបថា ប្រទេសអង់គ្លេស ប្រកាសថា នៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ មកកាន់កម្ពុជា នៅពេលអង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុបជាផ្លូវការ៕អត្ថបទ៖ អេង ស្រីទៀង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation