ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដោះលែងមេដឹកនាំបក្សប្រឆាំង

image

រដ្ឋាភិបាលសង្គមនិយម វ៉េណេស៊ុយអេឡា បានដោះលែងមេដឹកនាំលេខ២ នៃក្រុមប្រឆាំង កាលពីថ្ងៃអង្គារ នៅក្នុងអ្វីដែលមើលទៅដូចជាកាយវិការមួយ នៃការចរចារថ្មីដែលបានចាប់ផ្តើម ជាមួយក្រុមប្រឆាំង។

នៅល្ងាចថ្ងៃអង្គារ លោក Edgar Zambrano បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅខាងក្រៅផ្ទះរបស់គាត់ដោយនិយាយថា ការដោះលែងគាត់ បានធ្វើអោយគាត់មានជំនឿ។ លោក Edgar Zambrano ត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេស ហើយនឹងត្រូវរាយការណ៍ ទៅតុលាការជារៀងរាល់ខែ។

អនុប្រធានរដ្ឋសភា មានការភ្ញាក់ផ្អើល ចំពោះអង្គភាពកុម្ម៉ង់ដូ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SEBIN ដែលបានភ័យខ្លាច ហើយត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី ៩ ខែឧសភា នៅពេលដែលគាត់ចាកចេញ ពីទីស្នាក់ការគណបក្សសកម្មភាពប្រជាធិបតេយ្យរបស់គាត់។

ក្រុមមន្ត្រី បានទាញរថយន្តរបស់គាត់ ទៅជាមួយសមាជិកសភា ដែលនៅខាងក្នុង ខណៈអ្នកជិតខាង បានស្រែកថា អ្នកឯងជាអ្នកសម្លាប់មនុស្ស។ គាត់ត្រូវបានគេចោទប្រកាន់ ពីបទដែលរួមមានអំពើភេរវកម្ម បន្ទាប់ពីបានបង្ហាញខ្លួន នៅក្នុងការបះបោររបស់យោធា ដែលដឹកនាំដោយហ្គូដឌី៕

ព័ត៌មានទាក់ទង...