វេទិកាសម្ព័ន្ធសង្គមស៊ីវិលបើកវេទិកាសន្ទនា ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ក្នុងខេត្តកំពង់ចាម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ឯកឧត្តម ហេង វណ្ណី អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ចាមបានស្នើដល់សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម សហជីព និងសហគមន៍ជាដើមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិឱ្យកាន់តែ មានភាពរីកចម្រើនរុងរឿង ដោយចូលរួមគាំទ្រដល់គោលនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជាដើម។

ការស្នើសុំខាងលើនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាមចូលរួមបើកវេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ក្រោមប្រធានបទការពង្រឹងកិច្ចសហការ រវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមទាំងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម សហជីព និងសហគមន៍ជាដើមហើយពិធីនេះបានធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ចាមនាថ្ងៃទី១៨កញ្ញាឆ្នាំ២០១៩នេះ។

បន្ទាប់ពីការពិគ្រោះសំណួរចម្លើយ និងផ្លាស់ប្តូរយោបល់ជាងមួយនឹងអង្គការសង្គមស៊ីវិល សមាគម សហជីព សហគមន៍រួចមក ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីក៏បានធ្វើការបូកសរុបនិងវាយតម្លៃខ្ពស់ក្នុងការយកចិត្តទុកដាក់របស់ រដ្ឋបាលខេត្តកំពង់ចាម ជាមួយអង្គការសង្គមស៊ីវិលដែលមានការសហការ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាសបញ្ហារួមគ្នា។

ឯកឧត្តមមានប្រសាសន៍ថាលំហនៃសង្គមស៊ីវិលក្នុងខេត្តកំពង់ចាមមានលក្ខណៈល្អប្រសើរពុំមានការរឹតត្បិតនិងគំរាមកំហែង ពីអាជ្ញាធរនោះទេ ហើយត្រូវបន្តការសហការឱ្យបានល្អប្រសើរបន្តទៀតក្នុងឆន្ទស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក និងធ្វើអ្វីៗឱ្យ ត្រូវទៅតាមគោលដៅរបស់អង្គភាពខ្លួន ជៀសវាងបញ្ហាកើតឡើងដោយយថាហេតុ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃគិតមកត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីមានចំនួនសរុប៥.៤៨៣។ ហើសម្រាប់ខេត្តកំពង់ចាម មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប៣៧ផងដែរ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation