ផ្ទះប្រជាពលរដ្ឋ ១១ ខ្នងនៅឃុំដា ស្រុកមេមត់ត្រូវភ្លើងឆាបឆេះទាំងកណ្កាលយប់
| ព័ត៌មានជាតិ
SHARE

​ខេត្តត្បូងឃ្មុំ​ ៖​ នៅវេលាម៉ោងប្រម៉ាណ ១ យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានកើតឡើងនៅភូមិផ្សារដា ឃុំដា ស្រុកមេមត់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១១ខ្នងត្រូវឆាបឆេះបណ្តាលឲ្យខ្លះខូចខាតទាំងស្រុង។

យោងតាមរបាយការណ៍​របស់សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីថ្ងៃ​ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ មានករណី ភ្លើងឆេះមួយបានកើតឡើងបណ្តាលឲ្យផ្ទះ១១ខ្នងរងការខូចខាត។ ផ្ទះ​ជនរងគ្រោះ​ដែលត្រូវភ្លេីងឆេះមានដូចជា៖

១-ឈ្មោះ ជា ចន្ធូ ភេទប្រុស សង់ពីថ្ម ឆេះខ្លះ)

២-ឈ្មោះ ហ៊ួត អេង ភេទប្រុស សង់ពីឈើ (ឆេះអស់)

៣-ឈ្មោះ តុល ស៊ាងហ៊ួត ភេទប្រុស សង់ពីឈើ(ឆេះអស់)

៤-ឈ្មោះ ឆាយ ស៊ីវហួយ ភេទស្រី សង់ពីឈើ(ឆេះអស់)

៥-ឈ្មោះអ៊ឹង ឆាយ ភេទប្រុស សង់ពីឈើ(ឆេះអស់)

៦-ឈ្មោះ លាង សុង ភេទប្រុស សង់ពីឈើ(ឆេះអស់)

៧-ឈ្មោះ ម៉ូវ ស៊ីណា ភេទស្រី សង់ពីឈើ(ឆេះអស់)

៨-ឈ្មោះ ម៉ូវ ស៊ីថា ភេទស្រី សង់ពីឈើ(ឆេះអស់)

៩-ឈ្មោះ គ្រួច សំកេន ភេទប្រុស សង់ពីថ្ម (ឆេះខាងមុខ)

១០-ឈ្មោះ ឈិន ឈឿង ភេទប្រុស សង់ពីថ្ម(ឆេះខាងមុខ)

១១-ឈ្មោះ ហ៊ូ វ៉េ ភេទ ប្រុស សង់ពីឈើខាងមុខថ្មខាក្រោយ(ឆេះខ្លះ)

ក្នុងហេតុការណ៍​នេះ​កម្លាំង​សមត្ថកិច្ចបានប្រេី​ប្រាស់​ឡានអន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលតាមបណ្តាស្រុក៦ និងខេត្ត២ ព្រមទាំងក្រុម​ ហ៊ុនចម្ការកៅស៊ូមេមត់បានជួយពន្លត់ ដោយ ប្រើប្រាសទឹកសរុបអស់ ៣៥ ឡាន ទើបគ្រប់គ្រងស្ថានការបាន ពោលគឺមកដល់ម៉ោង៤:​៣០នាទីជិតភ្លឺ​៕

ដោយ ៖ ជឹង សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation