ព័ត៌មានអន្តរជាតិ

កូនក្មេង២៦នាក់ស្លាប់ ក្នុងអគ្គិភ័យឆេះសាលារៀន នៅលីបេរីយ៉ា

image

អ្នកនាំពាក្យរដ្ឋាភិបាល ប្រកាសថា កុមារ២២នាក់ស្លាប់ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះ នៅក្នុងសាលារៀនមួយកន្លែង នៅជាយក្រុងរដ្ឋធានីម៉ុនរ៉ូវី។

លេខាធិការសារព័ត៌មាន ប្រធានាធិបតី លោក អ៊ីសាក សូឡូកូលគី និយាយថា ក្មេងៗកំពុងដេក នៅក្នុងអគារមួយដែលភ្ជាប់ទៅនឹងវិហារអ៊ីស្លាមមួយ នៅឯសាលាសាសនា ក្នុងទីក្រុង Paynesville នៅពេលវាបានឆាបឆេះ នៅម៉ោងប្រហែល១១យប់ ម៉ោងនៅក្នុងប្រទេសលីបេរីយ៉ា។

លោក Kelgbeh និយាយថា ក្មេងៗខ្លះមានអាយុ១០ឆ្នាំ ហើយពួកគេ មិនអាចរត់គេច ពីអាគារនោះបានទេ ពីព្រោះគ្មានច្រកចេញភ្លើង ហើយមានរនាំងដែក ការពារសុវត្ថិភាពនៅលើបង្អួច។

គ្រូបង្រៀនពីរនាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងមូលដ្ឋានបន្ទាប់ពីពួកគេ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

ប្រធានាធិបតីលីបេរីយ៉ា បញ្ជាក់ថា លោកនឹងបើកការស៊ើបអង្កេតមួយ អំពីថាតើអគ្គិភ័យនេះ បានចាប់ផ្តើមដោយរបៀបណា៕

ព័ត៌មានទាក់ទង...