លោក ត្រាំ តែងតាំងទីប្រឹក្សាសន្តិសុខជាតិថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានតែងតាំងទីប្រឹក្សាសន្តិសុខជាតិថ្មី ដើម្បីជំនួស លោក ចន បូលតុន។

លោក រ៉ូប៊ឺត អូប៊ីរិន ជាអ្នកជំនួសលោក ចន បូលតុន។ លោកមានអាជីពយូរអង្វែង ក្នុងនយោបាយការបរទេស ហើយលោកធ្លាប់ធ្វើការឲ្យគណបក្សអាមេរិកធំៗ។ មុនទទួលតំណែងនេះ លោកជាអ្នកដឹកនាំ ការចរចាចំណាប់ខ្មាំង នៅក្រសួងការបរទេសអាមេរិក។ លោក គឺជាទីប្រឹក្សាសន្តិសុខជាតិទីបួន របស់លោកTrump។

ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់ ផ្នែកសន្តិសុខជាតិ លោក អូបេរិន នឹងទទួលបន្ទុកដោះស្រាយរាល់បញ្ហាទាំងអស់ ពីគោលនយោបាយអន្តោប្រវេសន៍ រហូតដល់ភាពតានតឹង កើនឡើងជាមួយអ៊ីរ៉ង់។

លោក Trump បានបង្ហាញខ្លួន ជាមួយ លោកអូបេរី នៅលើវេទិកាជំនួយ នាទីក្រុងឡូសអែនជែល កាលពីថ្ងៃពុធ។លោក ប្រាប់អ្នកយកព័ត៌មានថា លោក និងលោក អូបេរី មាន“ ចំណងទាក់ទងល្អជាមួយគ្នា ហើយខ្ញុំគិតថា យើងនឹងមានទំនាក់ទំនងដ៏អស្ចារ្យ”។

ក្នុងឱកាសនោះ លោក អូបេរី បាននិយាយថា វាជា "ឯកសិទ្ធិ" ដែលត្រូវបានជ្រើសរើស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation