ផ្សែងអព្ទកខ្វក់ដែលកើតចេញពីភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីបានរសាត់អណ្តែតដល់ភាគខាងត្បូងប្រទេសថៃ
| ព័ត៌មានអន្តរជាតិ
SHARE

ពលរដ្ឋរស់នៅក្នុងខេត្តចំនួន៤ក្នុងភាគខាងត្បូងប្រទេសថៃត្រូវបានព្រមានថាផ្សែងអព្ទដែលកើតចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានឈានដល់កម្រិតគ្រោះថ្នាក់។

នៅរៀងរាល់រដូវប្រាំង ផ្សែងចេញពីការដុតព្រៃដើម្បីឈូសឆាយដីសម្រាប់ធ្វើចំការដូងប្រេងនិងចំការព្រៃឈើសម្រាប់ផលិតក្រដាសក្នុងប្រទេសឥណ្ឌូណេស៊ីបានរសាត់អណ្ដែតពាសពេញផ្ទៃមេឃនៅក្នុងតំបន់។

មជ្ឈមណ្ឌលស្រាវជ្រាវការបំពុលខ្យល់ក្នុងប្រទេសថៃបានអំពាវនាវឲ្យពលរដ្ឋនៅក្នុងខេត្តសុងក្លា (Songkhla), សាទុន (Satun), យ៉ាឡា (Yala) និងប៉ាត់តានី (Pattani) កាត់បន្ថយសកម្មភាពនៅខាងក្រៅផ្ទះនិងត្រូវពាក់ម៉ាស់ពេលចេញពីផ្ទះ។

ក្រុមមន្ត្រីសុខាភិបាលនៅក្នុងខេត្តយ៉ាឡា (Yala) បានចែកម៉ាស់ដោយឥតគិតថ្លៃដល់អ្នកដំណើរនៅតាមដងផ្លូវនិងអំពាវនាវឲ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នដោយសារផ្សែងអព្ទធ្វើឲ្យពិបាកក្នុងការមើលផ្លូវ។

អាជ្ញាធរថៃបាននិយាយថាកម្រិតនៃការបំពុលខ្យល់បានកើនឡើងចាប់តាំងពីថ្ងៃទី០៥ ខែកញ្ញាមក ប៉ុន្តែបានឈានដល់កម្រិតគ្រោះថ្នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation