ប៉េរូ បញ្ជូនពលរដ្ឋវ៉េណេស៊ុយអេឡា១៥០នាក់ ចេញពីប្រទេស ក្នុងការបង្ក្រាបករណីឆ្លងដែនខុសច្បាប់
| ព័ត៌មានអន្តរជាតិ
SHARE

ការិយាល័យអន្តោប្រវេសន៍ របស់ប្រទេសប៉េរូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះ បាននិរទេសជនជាតិវេណេហ្ស៊ូអេឡាចំនួន ១៥០ នាក់ ពីបទចូលប្រទេសខុសច្បាប់ ក្នុងសប្តាហ៍នេះ ដោយសារអាជ្ញាធរ បានព្យាយាមអនុវត្តគោលនយោបាយតឹងរឹង សម្រាប់ជនចំណាកស្រុក ដែលមកពីប្រទេសកំពុងមានវិបត្តិ។

ជនអន្តោប្រវេសន៍ ត្រូវបានឃុំខ្លួន នៅក្នុងតំបន់វាលខ្សាច់ឆ្នេរមួយ នៅព្រំដែនប៉េរូ ភាគខាងជើង ប្រទេសអេក្វាឌ័រ ដែលជនជាតិវ៉េណេស៊ុយអេឡារាប់សែននាក់ បានធ្វើចំណាកស្រុក ទៅកាន់ប្រទេសប៉េរូ ឈីលី និងអាហ្សង់ទីន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ការិយាល័យដដែល បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរបានរារាំងពួកគេ ពីការចូលប្រទេសប៉េរូអស់រយៈពេល១៥ឆ្នាំ ហើយបានឲ្យពួកគេនៅតំបន់អេក្វាឌ័រ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការចាក់ផ្សាយ តាមទូរទស្សន៍ក្នុងស្រុក អស់រយៈពេលជាច្រើនថ្ងៃ។

ប្រទេសប៉េរូ ធ្លាប់ជាប្រទេសមួយ ដែលទទួលបានការស្វាគមន៍ច្រើនបំផុត សម្រាប់ជនចំណាកស្រុក វេណេស៊ុយអេឡា ដោយផ្តល់ឱ្យពួកគេ នូវការស្នាក់នៅបណ្តោះអាសន្ន ដូច្នេះ ពួកគេអាចធ្វើការ និងទទួលបានសេវាសាធារណៈ។ ប៉ុន្តែ នៅពេលដែលប្រជាជនវ៉េណេស៊ុយអេឡា កើនឡើងដល់ជាង៨៥០.០០០នាក់ នោះប្រទេសប៉េរូ បានកាត់បន្ថយកម្មវិធីស្នាក់នៅ ដែលមានរយៈពេលខ្លី និង តម្រូវការចូលកាន់តែពិបាក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation