គួរឲ្យសោកស្តាយ! ជនរងគ្រោះក្នុងករណីបាក់ដីភ្នំសង្កត់នៅស្រុកសំឡូតត្រូវបានបញ្ជាក់ថាស្លាប់បាត់បង់ជីវិតហើយ
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ យោងតាមរបាយការណ៍ដែលលោក សើ សាម៉េតអភិបាលស្រុកសំឡូត ផ្ញើរជូនអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះផាន់ រី ដែលបានបាត់ខ្លួនក្នុងចំណោមពលរដ្ឋ២ នាក់ ដែលបានរកឃើញកាលពីម្សិលមិញ រហូតមកដល់រសៀលថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩នេះ កម្លាំងចម្រុះដែលបានចុះទៅស្វែងរកបន្តទៀតនៅក្នុងទឹកដីថៃបានជួបហើយ ប៉ុន្តែគួរឱ្យសោកស្ដាយគឺបុរសដែលមានឈ្មោះ ផាន់ រីអាយុ ២០ឆ្នាំនេះ បានស្លាប់ ហើយសាកសពមានសភាពហើមស្អុយរលួយបាត់ទៅហើយ ដោយក្រុមគ្រួសារសពនិងសាច់ញាតិបានសម្រេចយកសពទៅបូជានៅទីតាំងដែលកងកម្លាំងបានរកឃើញគឺនៅលើទឹកដីប្រទេសថៃរួចហើយ ទើបយកឆ្អឹងមកធ្វើបុណ្យនៅគេហដ្ឋាននៃក្រុមគ្រួសារសពតាមប្រពៃណីជាតិខ្មែរនៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation