ក្រសួងធនធានទឹក​៖​ ជំនន់ទឹកភ្លៀង​ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩​ ខែកញ្ញា​ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម​ បានព្រមានពីបញ្ហាជំនន់ទឹកភ្លៀងដែលអាចកេីតមានចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩​ ខែកញ្ញា​ ខាងមុខនេះ​។

សេចក្តីជូនដំណឹង​ ស្តីពី​ ស្ថានភាពអាកាសធាតុ​ នៅថ្ងៃទី២៣​ ខែកញ្ញា​ នេះ​ ក្រសួងធនធានទឹក​ កត់សម្គាល់​ថា​ នៅបណ្តារាជធានី-ខេត្ត​ ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីមធ្យមទៅច្រេីន​ និង​ នៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក​ នៅថ្ងៃទី២៤-២៥​ ខែកញ្ញា​ ភ្លៀងមានភាពរអាក់រអួលបន្តិច​។

ក្រសួងធនធានទឹក​ កត់សម្គាល់ទៀតថា​ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ​។ ជាមួយគ្នានេះ​ អាជ្ញាធរសូមឲ្យប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ផងដែរ​៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation