ព័ត៌មានជាតិ

ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា សរសើរពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងទំហំពាណិជ្ជកម្ម កម្ពុជា-ជប៉ុន

image

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩  ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តម មីកាមី ម៉ាសាហីរ៉ូ (MIKA MI Masa hiro) ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មី នៅទីស្តីការក្រសួង។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កេតសោផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបពិភាក្សានោះឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរ ទេសបានស្វាគមន៍ ឯកឧត្តមឯកអគ្គរាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាដែលទើបនឹងទទួលបានការតែងតាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកត់សំគាល់ឃើញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបន្តរីកចម្រើនដឹងត្រូវបានពង្រឹងបន្ថែមទៀត។នៅក្នុងកិច្ចបំពេញបេសកម្មការទូតថ្មីរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាធ្វើឲ្យទំ នាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនបន្តរឹតបន្តឹងថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំនេះមានព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ធំៗមួយចំនួនកាលពីខែឧសភាឆ្នាំ ២០១៩  ទៅសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូល រួមសន្និសីទអន្តរជាតិមួយនៅប្រទេសជប៉ុន ហើយនៅក្នុងឱកាសពិសាអាហារត្រង់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្សិនហ្សូ អាបេ សម្ដេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុនបានពិភាក្សាគ្នាលើប្រធានបទដែលមេដឹកនាំទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា។នៅក្នុងជំនួបពិភាក្សានោះដែរនាយករដ្ឋមន្ត្រីជប៉ុនបានគាំទ្រកិច្ចសហការជាដៃគូគ្រប់ជ្រុងជ្រោយជា មួយនឹងកម្ពុជាហើយជប៉ុនបន្តគាំទ្រការអនុវត្តនៃដំណើរ ការលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនក៏បានជួបពិភាក្សាជាមួយ នឹងអតីតរដ្ឋមន្ត្រីការបរទេសជប៉ុនឱ្យចំណុចចុងក្រោយបានធ្វើឡើងនៅទីក្រុងបាងកកប្រទេស ថៃដោយបានពិភាក្សាលើបញ្ហាតំបន់និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាជប៉ុន។

ឯកឧត្តម កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងទៀតថា នៅក្នុងខែតុលាឆ្នាំ២០១៩  ខាងមុខនេះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលពិធីរាជាភិសេកអធិរាជថ្មីនៃប្រទេសជប៉ុន។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុនថ្មីថា ក្រសួងការបរទេសកម្ពុជាត្រៀមខ្លួនសហការជាមួយឯកឧត្តមឯកអគ្គរាជទូតជប៉ុនដើម្បីឯកឧត្តមសម្រេចបាននូវបេសកកម្មការ ទូតនៅកម្ពុជា។

ជាការឆ្លើយតបនៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ ជាមួយគ្នានោះដែរឯកគរាជជប៉ុនបានសំដែងនូវភាពស្ញប់ស្ញែងនិងកោតសរសើរដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងនយោបាយនៅកម្ពុជា។

ឯកឧត្តមអគ្គរាជទូតសូមសរសើរដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានឆ្លងកាត់ការលំបាកជាច្រើនសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចនិងនយោបាយមានការរីកចម្រើន។

នៅក្នុងជំនួបទ្វេភាគីនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍនយោបាយនៅកម្ពុជា ហើយជប៉ុនបានយល់ច្បាស់ពីការលំបាករបស់កម្ពុជា។ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាកំពុងទទួលបាននូវសន្តិភាពពេញលេញនិងស្ថិរភាពនយោបាយដែលបានឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យកាលពីឆ្នាំ២០១៨ កន្លងទៅដែលមានប្រជាពលរដ្ឋជាង៨៣,២% បានចេញទៅបោះឆ្នោតហើយមានប្រជាពលរដ្ឋជាង៧៧ %បានគាំទ្រគោលនយោបាយនិងកម្មវិធីអភិវឌ្ឍន៍របស់គណបក្សកាន់អំណាច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកអគរាជទូតជប៉ុនថា ឯកឧត្តមពេញចិត្តនូវទំនាក់ទំនងនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការកើនឡើងដែលរហូតមកដល់ពេលនេះការធ្វើពាណិជ្ជកម្មភាគីកម្ពុជា-ជប៉ុន មានការកើនឡើងជាង២ប៊ីលានដុល្លារសហរដ្ឋអាមេរិកជាប់ច្រើនពាណិជ្ជកម្មនេះ បន្ទាប់ពីមានជើងហោះហើរត្រង់របស់ ក្រុមហ៊ុនអាកាសចរណ៍អេណានៃប្រទេសជប៉ុនមកកម្ពុជាពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។

នៅគ្រប់ដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមវេទិកាពន្យល់និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគទុនជប៉ុនឲ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនទៀតនៅប្រទេសកម្ពុជាធ្វើឲ្យក្រុមហ៊ុនជប៉ុនមានកំណើនច្រើននៅកម្ពុជា។

ជប៉ុនអរគុណដល់កម្ពុជាផងដែរ ដែលកម្ពុជាបានគាំទ្រជប៉ននូវគំនិតផ្ដួចផ្ដើម ការធ្វើពាណិជ្ជិកម្មសេរីនិងបើកចំហរបស់ជប៉ុនឥណ្ឌូប៉ាស៊ីហ្វិកនិងគាំទ្រជប៉ុននៅក្នុងវេទិកាអន្តរជាតិផ្សេងទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់ថាប្រជាជនកម្ពុជា បានធ្វើដំណើរទៅប្រទេសជប៉ុនកើនឡើង៥០%បើប្រៀបធៀបនឹងឆ្នាំមុន។

ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកអគ្គរាជទតជប៉ុនថា កម្ពុជាតែងតែរក្សាជំហរសុក្រឹត្រភាពក្នុងការគាំទ្រដល់ប្រទេសជប៉ុន ដូចជាការគាំទ្រជប៉ុន ជាសមាជិកមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ និងគាំទ្រនៅក្នុងកម្រិតតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិផ្សេងទៀត។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានជម្រាប ជូនឯកអគ្គរាជទូតជប៉ុនអំពីការបន្តសន្ទនាជាមួយនឹងសហភាពអឺរ៉ុបទាក់ទងទៅនឹងEBA ហើយកម្ពុជាផ្ដល់សារៈសំខាន់ភាពជាដៃគូជាមួយនឹងសភាពអឺរ៉ុបដែលរហូតមកដល់ពេលនេះមានកម្មវិធីជាច្រើនត្រូវបន្តភាពជាដៃគូប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការនេះ កម្ពុជារក្សានូវបន្ទាត់ក្រហមរបស់ខ្លួនដែលកម្ពុជាមិនដែលឆ្លងបាន៕ដោយ៖វង សុភ័ក្ត្រ