អ៊ីរ៉ង់ បង្អួតកម្លាំងទ័ពជើងទឹក នៅថ្ងៃប្រារព្ធខួបសង្គ្រាម អ៊ីរ៉ាក់-អ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីសមត្ថភាព ផ្នែកយោធារបស់ខ្លួន នៅថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹងនាវាចម្បាំង និងកាំជ្រួចជាច្រើន ដើម្បីប្រារព្ធខួបលើកទី៣៩ នៃការចាប់ផ្តើម នៃសង្គ្រាមអ៊ីរ៉ាក់ - អ៊ីរ៉ង់។

ប្រមុខកងទ័ពជើងទឹកអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអាទិត្យថា សាធារណរដ្ឋអ៊ីស្លាម បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារព្រំដែនសមុទ្ររបស់ខ្លួន ហើយនឹងផ្តល់នូវប្រតិកម្មកម្ទេច ចំពោះការឈ្លានពានណាមួយ ដែលអាចដឹងកើតមានឡើង។

ទីក្រុងកំពង់ផែភាគខាងត្បូងអាបាស ដែលស្ថិតនៅច្រកសមុទ្រហូមហ្សូ ដែលមានយុទ្ធសាស្ត្រខ្ពស់ គឺជាកន្លែងសម្រាប់នាវាចម្បាំង និងទូកល្បឿនលឿន រាប់សិបគ្រឿងឆ្លងកាត់ តាមឈូងសមុទ្រនេះ។

ទីក្រុងនេះ ក៏បានរៀបចំការដើរព្យុហយាត្រាយោធាមួយ ដែលបង្ហាញ កាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យម របស់ខ្លួនរួមទាំងមីស៊ីលបាលីស្ទីក Khalij Fars ប្រឆាំងនឹងនាវា។

ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់រូហានី មានវត្តមាននៅក្នុងពិធីព្យុហយាត្រា យោធាមួយទៀត នៅរដ្ឋធានីតេអេរ៉ង់ ដែលមានមេបញ្ជាការយោធា និងឯកអគ្គរដ្ឋទូតបរទេសចូលរួម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation