ជួយShareយកបុណ្យផង ពលរដ្ឋ៣ភូមិ កំពុងខ្វះខាតទឹកកំពុងអំពាវនាវរកជំនួយ
| ព័ត៌មានជាតិ
SHARE

ឧត្ដរមានជ័យ៖ ដោយសារតែជួបគ្រោះរាំងស្ងួតហួតហែង និងការកង្វះទឹកប្រើប្រាស់ នៅថ្ងៃទី២៣ខែគុម្ភះ ឆ្នាំ ២០១៩នេះ ប្រជាពលរដ្ឋរ ចំនួនបីភូមិ នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្ដរឧត្ដរមានជ័យ បាននគ្នាប្រមូលផ្តអំពាវនាតាមបណ្តាញសង្គមនិងសារព័ត៌មានឲ្យជួយផ្សព្វផ្សាយដើម្បីបានដឹងលឺដល់មន្ត្រីនិងក្រសួងជំនាញ។

ក្រុមពលរដ្ឋទាំងនោះបានសុំអំពាវនាវទៅដល់រដ្ឋមន្រ្ដី ក្រសួងធនធានទឹកនិងឧត្ដុនិយម ឯកឧត្ដម លឹម គានហោ សូមជួយកសាងទំនប់បង្ហៀរឬក៍ទ្វាបិទបើកទឹកដើម្បីបានទឹកប្រើប្រាស់តាមតម្រូវការ ដូចរាល់ឆ្នាំ។

ប្រជាពលរដ្ឋបានលើកឡើងថាអូរមួយខ្សែរនៅចំកណ្ដាលភូមិ បើមានទំនប់បង្ហៀ រឺក៍ទ្វាទឹក អាចប្រើ​ប្រាស់ បានរហូតដល់ទៅបីភូមិឯណោះ គឺភូមិរំចេក ភូមិរំចេកខាងកើត និងរំចេកខាងលិច​ ស្ថិតនៅឃុំអន្លង់វែងស្រុកអន្លង់វែង។

ប្រជាពលរដ្ឋបានបន្តរថាជារៀងរាល់ឆ្នាំ ទឹកអូរមួយនេះមានទឹកហូរជាប់រហូ ហើយថ្លាល្អងាយស្រួលនិងប្រើប្រាស់តែឆ្នាំនេះជួបគ្រោះរាំងស្ងួត ទើប រីងដាច់ទឹកជាអន្លើៗនិងទឹកដែលនៅក្នុងអូកខ្វក់ប្រើការមិនកើតនិង មិនអាចប្រើការបាន។

ហេតុនេះទើបពួកគាត់សូមលើកដៃសំពះសុំអំពាវនាវទៅដល់ឯកឧត្ដមលឹម គាន ហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹកនិងឧត្ដុនិយម ជួយកសាងទំនប់បង្ហៀ ឬក៍ទ្វាទឹកជូនដល់ ពួកគាត់ទុកគ្រាន់សំរាប់បានទឹកប្រើប្រាស់ផង និងស្រោចស្រពផង ដើម្បីបម្រើអោយជីវភាព ទៅដល់ប្រជាពលរដ្ឋចំនួនបីភូមិនេះផង ដែលកំពុងតែជួបគ្រោះរាំងស្ងួតនិងកង្វះទឹកប្រើប្រាស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation