ក្រុមបាតុករហុងកុង វាយបំផ្លាញនៅស្ថានីយ៍រថភ្លើង ក្រោមដីនិងប្រមូលផ្តុំគ្នានៅក្នុងផ្សារទំនើប
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នកតវ៉ានៅហុងកុង បានជាន់ឈ្លីទង់ជាតិចិន និងបានបំផ្លាញស្ថានីយ៍រថភ្លើង ក្រោមដីកាលពីថ្ងៃអាទិត្យ ដោយសារបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានឈានទៅរកអំពើហិង្សាម្តងទៀត។

សកម្មភាពនៅថ្ងៃនោះ បានចាប់ផ្តើមដោយសន្តិវិធី នៅពេលដែលក្រុមអ្នកតវ៉ា បានបំពេញផ្សារទំនើបមួយ និងបានចងខ្សែក្រាំងក្រដាស“ origami” ដាក់លើកន្លែងដាក់ឥវ៉ាន់ដ៏ធំមួយ ដែលពួកគេបានប្រមូលផ្តុំគ្នា នៅផ្សារក្នុងស្រុក Shatin ។

អ្នកខ្លះដាក់ទង់ជាតិចិននៅលើឥដ្ឋ ហើយបានជាន់ឈ្លីលើវាពេលចោលនៅក្នុងគំនរសំរាម នៅខាងក្រៅដែលបន្ទាប់មកពួកគេបានរុញបោះចោល ទៅក្នុងទន្លេក្បែរនោះ។

បាតុករមួយក្រុម ក្រោយមកបានវាយប្រហារស្ថានីយ៍រថភ្លើង ក្រោមដី Shatin ដែលភ្ជាប់ទៅនឹងផ្សារ។

ពួកគេបានលោតឡើងទៅលើ កាមេរ៉ាឃ្លាំមើលពីលើដែលប្រើញញួរ ដើម្បីគោះឧបករណ៍ចាប់សំបុត្របិទទ្វារ និងបាញ់ថ្នាំហើយបានបំបែកអេក្រង់ម៉ាស៊ីនសំបុត្រ ដោយប្រើឆ័ត្រ ដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ។

ប៉ូលីសប្រឆាំងកុបកម្ម បានមកដល់បន្ទាប់ពីការវាយប្រហារ ហើយបានយាមស្ថានីយ៍ បន្ទាប់ពីវាត្រូវបានបិទដោយសំណាញ់ដែកមួយ និងទាញចុះក្រោម ដើម្បីរារាំងការចូលមកនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation