គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារ ពិនិត្យសេចក្តីថ្លែងការណ៍កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប
| ព័ត៌មានជាតិ
SHARE

កាហ្សាក់ស្ថាន៖ សមាជិគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យសេចក្តីថ្លែងការណ៍ លទ្ធផលនៃកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន។ 

រដ្ឋសភាប្រទេសកាហ្សាក់ស្ថានដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់ទំាងពីរ ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។ នៅចុងបញ្ចប់ កិច្ចប្រជុំនឹងមានចេញសេចក្តីថ្លែងការណ៍បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ។ 

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់ ដែលថ្នាក់ដឹកនាំសភាទាំងពីរតំបន់ជួបពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងការដោះស្រាយបញ្ហារួម។ បង្កើនកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គមនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation