ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៦ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

image

ព្រះមហាក្សត្រកម្ពុជា នាព្រឹកថ្ងៃនេះ មានព្រះរាជបន្ទូល តាមហ្វេសប៊ុក Royal du Cambodge ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៦ឆ្នាំ ទិវាប្រកាសឲ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្ងៃ២៤ កញ្ញា ១៩៩៣ — ២៤ កញ្ញា ២០១៩។

ខួបអនុស្សាវរីយ៍លើកទី ២៦ឆ្នាំ ព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទិវាប្រកាសឲ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ 

តាមហ្វេសប៊ុក Royal du Cambodge កាលពី ២៦ឆ្នាំមុនពោល គឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅព្រះរាជាណាចក្រកម្ពុជា មានមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តចំនួន ២ធំៗបានកើតឡើងគឺព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានព្រះបរមនាមក្នុងព្រះបរមសិរីរាជ្យសម្បត្តិថា ”ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ទិវាប្រកាសឲ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះរាជហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមឋានៈជា ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។

២៤ កញ្ញា ១៩៩៣ — ២៤ កញ្ញា ២០១៩ ព្រះមហាក្សត្រកម្ពុជា សូមថ្វាយព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ស្តេចយាងបដិសន្ធិ ក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង...