សម្តេចតេជោ ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សា និងការពារសន្តិភាព
| ព័ត៌មានជាតិ
SHARE

សមម្តេចតេជោ ហ៊ុន សែន បានផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសបុណ្យកាន់បិណ្ឌទី ១១។

សម្តេចតេជោ បានបញ្ជាក់នូវខ្លឹមសារដើមទាំងស្រុងលើទំព័រហ្វេសបុកយ៉ាងដូច្នេះថា ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃទី ២៤​កញ្ញា នេះគឺបិណ្ឌទី ១១ ហើយ នៅតែ៤ថ្ងៃទៀតគឺបុណ្យភ្ជុំបិណ្ឌធំនឹងមកដល់ ដែលត្រូវចំថ្ងៃសៅរ៍ទី ២៨។ 

ខ្ញុំរីករាយណាស់ ដែលបានឃើញបងប្អូនជនរួមជាតិ និងកូនក្មួយមានឱកាសបានជួបជុំក្រុមគ្រួសារធ្វើបុណ្យភ្ជុំជាមួយគ្នានៅទូទាំងប្រទេសដោយក្តីសប្បាយរីករាយ។ ការប្រារព្ធធ្វើពិធីបុណ្យតូចធំ និងការអភិវឌ្ឍន៍ប្រទេសជាតិទៅបាន គឺអាស្រ័យដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ។ ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សា និងការពារសន្តិភាពមកដល់សព្វថ្ងៃ។

សូមបងប្អូនជនរួមជាតិ និងកូនក្មួយ ជាពិសេសក្មួយៗកម្មករកម្មការនីធ្វើដំណើរទៅផ្ទះជួបជុំក្រុមគ្រួសារមានសុខសុវត្ថិភាពតាមផ្លូវ។ សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់ អធ្យាស្រ័យ និងគោរពច្បាប់ទាំងអស់គ្នា។  

ខ្ញុំសូមជូនពរដល់ប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation