អ្វីជាគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម?
| ព័ត៌មានជាតិ
SHARE

        គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ដែលជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្រ្តីផងដែរ។ 

       ហើយចំពោះរោគសញ្ញានៃជំងឺនេះវិញ គឺស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជា  សភាពអ្នកជំងឺឡេះឡះ, ខ្សោយកម្លាំង, ចុកពោះលើថ្ងាស់, ពិបាកនោម, នោមក្រហល់ក្រហាយ, ទំហំទឹកនោមតូច នោមតិចមិនចង់ចេញ 

,ជួនក្ដៅខ្លួន ទឹកនោមល្អក់, ស្ទះនោមជិតឈឹង ,មានទឹកនោមប៉ោងលើថ្ងាស់  ហើយបើគ្រាប់គ្រួសធ្លាក់មកផ្នែកក្រោមនៃបង្ហួរនោមយើងអាចស្ទាបឃើញ ។ 

     បើតាមការបញ្ជាក់របស់ពេទ្យជំនាញ ការព្យាបាលវិញ បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើ  យើងអាចបាញ់គ្រាប់គ្រួស បញ្ចូលក្នុងប្លោកនោម រួចយើងឆ្លុះបំបែកគ្រាប់គ្រួស ក្នុងប្លោកនោមជាក្រោយ ។ តែបើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម  យើងអាចបំបែកគ្រួសដោយចុង Pince មុខវែង។អត្ថបទ÷ គិន ច័ន្ទពុទ្ធិ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation