ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអាម៉េរិក លោក Michael Herzog សង្ឃឹមថា ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងបន្ថែមទៀត

អ៊ីស្រាអែល៖ នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី «This Week» របស់ប្រពន្ធផ្សព្វផ្សាយ ABC កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាម៉េរិក លោក ម៉ៃខល ហ៊ើហ្សុក (Michael Herzog) បានមានប្រសាសន៍ថា អ៊ីស្រាអែលសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំង ក្នុងចំនួនដ៏ច្រើនបន្ថែមទៀត ។
ស្របពេល កាសែត Washington Post បានចេញផ្សាយដែរថា ក្រុមអ្នកសម្របសម្រួលរបស់សហរដ្ឋអាម៉េរិក ជិតឈានដល់កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ពាក់ព័ន្ធនឹងការរំដោះស្ត្រី និងកុមាររាប់សិបនាក់ដែលជាប់ជាឈ្លើយសឹកនៅក្នុងតំបន់ហ្គាហ្សា ជាថ្នូរនឹងការផ្អាកសង្គ្រាមរយៈពេល ៥ ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនជំនួយសង្គ្រោះបន្ទាន់ដល់ជនស៊ីវិលនៅឯតំបន់ហ្គាហ្សា។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ផងដែរ ដោយសម្រង់សម្តីរបស់មន្ត្រីម្នាក់ដែលបានសង្ខេបអំពីកិច្ចចរចា បានឱ្យដឹងថា ក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា កំពុងតែស្វែងរកកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដើម្បីដោះដូរចំណាប់ខ្មាំង ៥០ នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៣ ថ្ងៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect



