សង្គម

ខេត្តស្វាយរៀង នឹងទទួលបានប្រព័ន្ធធារាសាស្ត្រ នៅអាងទឹកព្រែកនាល ក្នុងតម្លៃប្រមាណ ២លានដុល្លារពីរាជរដ្ឋាភិបាល​ ដើម្បីកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត

image


អត្ថបទ៖ CNC
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់​ប្រព័ន្ធ​ធារា​សាស្ត្រមួយនៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀង​ ដោយទទួលបានជំនួយពីរដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហ​ប្រតិ​បត្តិការ​​អន្តរជាតិ​កូរ៉េ (KOICA)។


ប្រព័ន្ធធារាសាស្ត្រ​នេះ មានគោលបំណងកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ផ្គត់ផ្គង់ប្រព័ន្ធធារា​សាស្រ្ត ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារ ឧស្សាហកម្ម និងបង្កើនផលិតភាព និងប្រសិទ្ធ​ភាព​​កសិកម្ម។


គម្រោងសិក្សាលើការសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ បានសិក្សាបញ្ចប់សព្វគ្រប់​ហើយ​។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ KOICA និងក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសិក្ខាសាលាបង្ហាញការសិក្សាលើគម្រោងខាងលើនេះ។

សិក្ខាសាលាធ្វើឡើងដោយមានការអញ្ជើញចូលរពីលោកស្រី Moonjung CHOI នាយក​ប្រចាំ​ប្រទេសនៃការិយាល័យកយកានៅកម្ពុជា, លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Minnie Chay នាយកប្រចាំ​ប្រទេស​នៃធនាគារ K-Exim៕