សង្គម

វិទ្យាស្ថាន CDRI នឹងរៀបចំសន្និសីទចក្ខុវិស័យឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញការជាតិ និងអន្តរជាតិ មករួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កម្ពុជា

image


ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នឹងរៀបចំសន្និសីទចក្ខុវិស័យឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។ សន្និសីទឆ្នាំ២០២៣នេះ ដើរតួជាវេទិកាសំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំជាង៥០០នាក់ រួមទាំងមន្ត្រី រដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញការជាតិ និងអន្តរជាតិ មករួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗរបស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ប្រទេសកម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការប្រែក្លាយទៅជា ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ ២០៥០។ ចាប់តាំងពីពេលនោះមក និន្នាការសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដែលឈានដល់ស្ថានភាពធ្ងន់ធ្ងរនៅពេលមានជំងឺរាតត្បាតកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយ បានបង្កើតឧបសគ្គជាច្រើន រារាំងដល់ការអភិវឌ្ឍមួយប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលជាក្ដី ស្រមៃរបស់កម្ពុជាសម្រាប់អនាគតរបស់ខ្លួន។

ដើម្បីស្វែងរកមាគ៌ាឆ្ពោះទៅមុខ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានផ្តួចផ្តើមការស្រាវជ្រាវយ៉ាងទូលំទូលាយមួយ ដើម្បីរួមចំណែកដល់ចក្ខុវិស័យនេះ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើយដោយវិទ្យាស្ថាន CDRI នឹងបង្ហាញ អំពីវឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវដែលកំពុងបន្តនេះ និងធ្វើការវាយតម្លៃលើជម្រើសគោល នយោបាយ ដែលកើតចេញពីសេណារីយ៉ូនាពេលអនាគតប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះបើកអង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា២០២៣ និងប្រសាសន៍សំណេះសំណាលដ៏ខ្ពង់ខ្ពស់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឯសណ្ឋាគារ សុខា ភ្នំពេញ។

សន្និសីទឆ្នាំ២០២៣ នេះមានក្រុមពិភាក្សាសំខាន់ៗចំនួន ៣ វគ្គ។ វគ្គពិភាក្សានីមួយៗ ត្រូវបានរៀបចំឡើងដោយផ្តោតលើបញ្ហាសំខាន់ៗ អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាទិភាពនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសក្កានុពលក្នុងការដកស្រង់បទពិសោធ ដើម្បីធ្វើឱ្យមានការរីកចម្រើនតាមគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
កិច្ចពិភាក្សាជានីមួយៗ មានគោលបំណងផ្តល់នូវការយល់ដឹងជាក់ស្តែង ជំរុញឱ្យមានកិច្ច សន្ទនាស៊ីជម្រៅ និងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីទិដ្ឋភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុ ជា។

តាមរយៈសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ នេះ វិទ្យាស្ថាន CDRI បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រមូលផ្តុំមេដឹកនាំដែលមានឥទ្ធិពលបំផុតពីប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ ។ល។ ដើម្បីជម្នះបញ្ហាប្រឈម និងយល់ដឹងពីចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០។ យើងទន្ទឹងរង់ចាំទទួលស្វាគមន៍ និងស្តាប់យោបល់ គំនិត និងការយល់ដឹងរបស់លោកអ្នក អំពីអនាគតដ៏រុងរឿងរបស់ប្រទេសកម្ពុជា!

នៅឆ្នាំនេះ វិទ្យាស្ថាន CDRI មានសេចក្តីសោមនស្សរីករាយដែលមានភាពជាដៃគូជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លេចធ្លោរបស់ប្រទេសអូស្ត្រាលី គឺ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ស្ថានទូតស៊ុយអែតការិយាល័យនៅភ្នំពេញ គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ មនិងសេដ្ឋកិច្ច (AEM-MET) មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC) នៃប្រទេសកាណាដា និង G GEAR GROUP៕