ប្រធានរដ្ឋសភាជាតិ អញ្ជើញត្រលប់ មកពីកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤  
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី២៦ខែកញ្ញានេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វិលមកវិញបន្ទាប់ពីបានចូលរួមនៃកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤  នៅសាធារណរដ្ឋកាហ្សាក់ស្ថាន។ 

រដ្ឋសភាប្រទេសកាហ្សាក់ស្ថានដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ  កម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់ទំាងពីរ ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។ 

នៅឯព្រលានយន្តហោះអន្តរជាតិនាថ្ងៃនេះ ដែរ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសឃោសនាការរដ្ឋសភា បានផ្តល់កិច្ចសំភាសន៏ដោយបញ្ជាក់ថា៖នៅចុងបញ្ចប់កិច្ចប្រជុំនឹងមានចេញសេច ក្តីថ្លែងការណ៍បង្ហាញពីលទ្ធ ផលនៃកិច្ចប្រជុំ។ 

ស្ថិតនៅក្នុងឱកាសនោះដែរ សម្តេចអគ្គ មហាពញាចក្រីហេងសំរិន បានជួបពិភាកក្សាការងារជាមួយប្រធានរដ្ឋសភានៃបណ្តាប្រទេសអាស៊ាន មួយចំនួននិងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសជាមិត្តមួយចំនួនទៀត ស្តីពីការពង្រឹងកិច្ចសហការទ្វេភាគី និងតំបន់រួមទាំងសាកលោកនិងពង្រឹងទំនាក់ទំនងការទូតសភា។

សូមជម្រាបថា- កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋ សភាសាធារណរដ្ឋកូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់ ដែលថ្នាក់ដឹកនាំសភាទាំងពីរតំបន់ជួបពិភាក្សាលើប្រធាន បទសំខាន់ៗ ក្នុងការដោះស្រាយបញ្ហារួម។ បង្កើនកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គមនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation