មនុស្ស៥៧,០០០នាក់មិនមានផ្ទះសម្បែងរស់នៅក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីរលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

រូបភាពពីលើអាកាសដែលត្រូវបានថតនៅក្នុងខែនេះនិងចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌បានបង្ហាញពីការខូចខាតធ្ងន់ធ្ងរដែលនៅកើតមានក្នុងរយៈពេលជិត១ឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សស៊ូណាមិបានវាយប្រហារកោះស៊ូឡាវេស៊ី (Sulawesi) ប្រទេសឥណ្ឌូណេស៊ី។

សូមរម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨, រញ្ជួយដីកម្រិត៧,៥រ៉ិចទ័របានវាយប្រហារកោះនេះនិងបណ្តាលឲ្យកើតមានរលកយក្សស៊ូណាមិដែលបានសម្លាប់មនុស្សយ៉ាងតិច៣រយ៨៤នាក់និងរាប់រយនាក់ទៀតរងរបួស។

សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានឲ្យដឹងថា មកទល់ខែកញ្ញា ឆ្នាំ២០១៩នេះពលរដ្ឋប្រមាណ៥ម៉ឺន៧ពាន់នាក់កំពុងរស់នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ននៅឡើយហើយមិនមានការផ្តល់ព័ត៌មានបន្ថែមអំពីការសាងសង់ផ្ទះរបស់ពួកគេឡើងវិញទេ។

ប្រធានគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អាជ្ញាធរនឹងណែនាំឲ្យពលរដ្ឋសាងសង់ផ្ទះដែលរឹងមាំជាងមុន, បង្កើតប្រភពទឹកប្រើប្រាស់, សាងសង់មណ្ឌលសុខភាពឡើងវិញនិងជួយពលរដ្ឋក្នុងការរកប្រាក់ចំណូល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation