ចិនថ្កោលទោសការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីក្រុងហុងកុងពីសំណាក់គណៈកម្មាធិការសភាអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកនាំពាក្យការិយាល័យកិច្ចការក្រុងហុងកុងនិងម៉ាកាវនៅថ្ងៃព្រហស្បតិ៍បានថ្លែងថ្កោលទោសនិងចំទាស់យ៉ាងដាច់អហង្ការចំពោះការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅក្រុងហុងកុងពីសំណាក់គណៈកម្មាធិការសភាអាមេរិក។

សូមរម្លឹកថា គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្ត្រអាមេរិកនិងគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិកបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅក្រុងហុងកុងកាលពីថ្ងៃពុធបើទោះបីជាមានការចំទាស់យ៉ាងខ្លាំងពីពលរដ្ឋចិនក៏ដោយ។

អ្នកនាំពាក្យការិយាល័យកិច្ចការក្រុងហុងកុងនិងម៉ាកាវបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថាការអនុម័តសេចក្ដីព្រាងច្បាប់នោះគឺជាសកម្មភាពជ្រៀតជ្រែកទាំងដុលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិននិងបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងបទដ្ឋានមូលដ្ឋានសម្រាប់ទំនាក់ទំនងអន្តរជាតិ។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ អ្នកនាំពាក្យការិយាល័យកិច្ចការក្រុងហុងកុងនិងម៉ាកាវបានបញ្ជាក់ថាក្រុងហុងកុងជាកម្មសិទ្ធិរបស់ចិនដីគោកនិងបានថារាល់កិច្ចការទាំងអស់របស់ក្រុងហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ចិនដីគោកសុទ្ធសាធនិងមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាមួយជាដាច់ខាត។

អ្នកនាំពាក្យការិយាល័យកិច្ចការក្រុងហុងកុងនិងម៉ាកាវក៏បាននិយាយដែរថាចិនទទូចឲ្យសភាអាមេរិកនិងអ្នកនយោបាយមួយចំនួនឈប់ជ្រៀតជ្រែកក្នុងកិច្ចការក្រុងហុងកុងហើយងាកមករួមចំណែកក្នុងការអភិវឌ្ឍរយៈពេលវែងនិងផលប្រយោជន៍ជាមូលដ្ឋានរបស់ចិននិងអាមេរិកជាជាងធ្វើឱ្យអន្តរាយទៅដល់ទំនាក់ទំនងទាំងមូលរវាងចិន-អាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation