ព័ត៌មានជាតិ

សម្តេច​ ស ខេង ជួបជាមួយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

image

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដដែលនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Prof. Dr. Günter Krings រដ្ឋលេខាធិការជាសមាជិកសភា ក្រសួងមហាផ្ទៃ សំណង់ និងមាតុភូមិ។


ក្នុងឱកាសនោះភាគីទាំងពីរ បានពិភាក្សាទាក់ទងនឹងតួនាទី ការទទួលខុសត្រូវតាមវិស័យផ្សេងៗ របស់ថ្នាក់រដ្ឋបាលនានា នៅក្នុងប្រព័ន្ធសហព័ន្ធ នៅប្រទេសអាល្លឺម៉ង់ និង បទពិសោធន៍ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ៕


ព័ត៌មានទាក់ទង...