រដ្ឋមន្ត្រីក្រសួងកិច្ចនារីលើកបញ្ជាក់ថា៖គ្រួសារ និងសង្គមជាតិមួយរីកចម្រើនមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់នារីឡើយ
| ព័ត៌មានជាតិ
SHARE

សង្គមមួយមិនអាចមានភាពរីកចម្រើន សុខដុម និងសុភមង្គលបាន ប្រសិនបើស្ត្រី និងបុរសធ្វើការដាច់ដោយឡែកពីគ្នា ហើយស្ត្រីជាធនធានមួយយ៉ាងសំខាន់មិនអាចខ្វះបានឡើយ ទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយឡែកនៅតាមមន្ទីរអង្គភាពនានាក៏ត្រូវតែបញ្ជ្រៀតការងារយេនឌ័របន្ថែមទៀតដែរ។


នេះជាការលើកឡើងពីសំណាក់លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចនារី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារីខេត្តកំពត កាលពីពេលថ្មីៗនេះ។


លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងទៀតថា ការបញ្ជ្រាបការងារយេនឌ័រ ចូលទៅក្នុងកិច្ចការងារកសាងមូលដ្ឋាន និងសង្គមជាតិ ធ្វើអោយខេត្តកំពតមានការរីកចម្រើន ទាំងស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ ។ ពិសេសសកម្មភាពនានារបស់មន្ទីរកិច្ចការនារី ដែលពាក់ព័ន្ធ និងគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយការរើសអើងស្ត្រីភេទ អំពើហិង្សាលើកុមារ ដែលឆ្លើយតបបានជាវិជ្ចមានទៅនិងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលនិងផែនការនារីរតនៈរបស់ក្រសួងកិច្ចការនារីក៏ដូចជាផែនការអភិវឌ្ឍ របស់ខេត្តកន្លងមក។


លោកជំទាវរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ ណែនាំផ្ដាំផ្ញើ ដល់ប្រធានមន្ទីរ កិច្ចការនារីដែលត្រូវតែងតាំងថ្មី និងថ្នាក់ដឹកនាំមន្ត្រី រាជការទាំងអស់ត្រូវខិតខំ យកចិត្តទុកដាក់លើកកម្ពស់ សមធម៌សង្គម និងបរិយាប័នពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់រាល់អំពើទាំងឡាយណាដែលមានការរើសអើងនិងផលប៉ះពាល់អវិជ្ជមានដល់ស្ត្រី និងកុមារនៅក្នុងខេត្តបន្តទៀតសំដៅសម្រេច ឲ្យបាននូវវឌ្ឍនភាព របស់មន្ទីរ និងការអភិវឌ្ឍសង្គមជាតិ។


សូមបញ្ជាក់ថា បេក្ខភាពដែលត្រូវបានតែងតាំងនៅគ្រានោះ គឺ​លោកស្រី សឿន សារី ជាឧត្តមមន្ត្រីថ្នាក់លេខ៥ ជាប្រធាន​មន្ទីរ កិច្ចការនារីខេត្ត ជំនួនប្រធានមន្ទីរចាស់ដែលបានចូលនិវត្តន៍៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation